អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​Ford និង​ក្រុមហ៊ុន RMA Cambodia ផ្តល់​ជា​មូលនិធិ​ប្រមាណ ២៥,០០០ ដុល្លារ​ដល់​អង្គការ​យុវជន​ខ្មែរ​និង​ការ​អិ​ភិ​វ​ឌ្ឍ​សង្គម​
12, Oct 2017 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែលជា​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត Ford ប្រចាំ​ប្រទេស​កម្ពុជា​បានផ្តល់​មូលនិធិ​ដែលមាន​ទឹកប្រាក់​ចំនួន​២៥,០០០ ដុល្លារ ដល់​អង្គការ​យុវជន​ខ្មែរ​និង​ការ​អិ​ភិ​វ​ឌ្ឍ​សង្គម ក្រោម​ជំនួយ​ឧបត្ថម្ភ​នៃ​មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative).
 

​អង្គការ​យុវជន​ខ្មែរ​និង​ការអភិវឌ្ឍ​សង្គម (KYSD) គឺជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​មួយ​ដែលមាន​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា តាមរយៈ​លើកទឹកចិត្ត​ឱ្យ​យុវជន​ធ្វើការ​ក្នុងការ​សម្របសម្រួល​ជាមួយ​អ្នកដទៃ​ដើម្បី​នាំយក​ការអភិវឌ្ឍន៍​ទៅកាន់​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​។​

​មូលនិធិ​នេះ នឹង​អនុញ្ញាតឱ្យ KYSD សាងសង់​អណ្តូងទឹក​ចំនួន​ដប់​ប្រាំមួយ​នៅ​ខេត្ដ​កំពង់ស្ពឺ​និង​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ផ្តល់​ប្រភពទឹក​ស្អា​តដល់​ប្រជាជន​រស់នៅក្នុង​តំបន់ និង​ជួយ​កាត់បន្ថយ​ភាពលំបាក​ប្រចាំថ្ងៃ​ដែល​ពួកគេ​ប្រឈមមុខ​ក្នុងការ​ទទួលបាន​ទឹកស្អាត​។ អណ្តូង​ទាំងនេះ​នឹ ង​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​មនុស្ស​ជាង ១២០០ នាក់​ដែល​មកពី​គ្រួសារ​ជាង ២០០​។​


 
​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia បានរួម​គ្នា​បន្ត​ជំរុញ​គំនិត​ផ្តួចផ្តើម​ដែល លោកស្រី Elena Ford បាន​បង្កើតឡើង​នៅពេល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២​ដើម្បី​ដោះស្រាយ​កង្វះខាត​ធនធានទឹក​សម្រាប់​សហ​គម​ន៍​ជនបទ​។​

​លោក សេង វឹង នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត Ford នៃ​ក្រុមហ៊ុន RMA Cambodia​បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​មោទនភាព​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការរួមចំណែក​ជា​បន្តបន្ទាប់ ក្នុងការ​ជួយផ្តល់​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ដល់​ប្រជាជន​កម្ពុជា​។ ជា​រៀងរាល់ឆ្នាំ​យើង​បាន​សហការ​ជាមួយ​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ក្នុងការ​ស្វែងរក​សហ​គម​ន៍​ជនបទ​ដែល​កំពុង​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ហើយ​យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​សម្រាល ការលំបាក​ដល់​ប្រជាជន​ក្នុង​តំបន់​នោះ​។​



​ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ក្រោម​មូលនិធិ​គាំពារ​សហគមន៍​ជា​សកល​ប្រចាំឆ្នាំ​ផងដែរ​។ បុគ្គលិក​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia ក៏បាន​ចូលរួមចំណែក​ជាមួយ​អង្គការ​យុវជន​ខ្មែរ​និង​ការ   អិ​ភិ​វ​ឌ្ឍ​សង្គម ដើម្បី​សាងសង់​បណ្ណាល័យ​មួយ​ខ្នង ក្នុង​ឃុំ​ចក ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ​។ ហើយ​បណ្ណាល័យ​នេះ​នឹង​ក្លាយជា​កន្លែង​សិក្សា និង​ស្រាវ​ជាវ​ដ៏​ប្រសើរ​មួយ​សម្រាប់​សិស្ស​ជាង ៦០០​នាក់​ដែល​ស្ថិតក្នុង​តំបន់​នេះ​។​

​អំពី​គម្រោង​មូលនិធិ​អភិរក្ស​និង​ការពារ​បរិស្ថាន​របស់​ក្រុមហ៊ុន Ford

​គម្រោង​មូលនិធិ​អភិរក្ស​និង​ការពារ​បរិស្ថាន​បាន​បង្កើត​តាំងពី​ឆ្នាំ ១៩៨៣ មក​ម្លេះ​។ មូលនិធិ​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​បុគ្គល​និង​អង្គការ​នានា​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅលើ​គម្រោង​ផ្សេងៗ ទៅលើ​ការការពារ​បរិស្ថាន ដើម្បី​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រលាញ់​និង​ការពារ​បរិស្ថាន​នៅក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ​។​

​ចាប់តាំងពី​ការបង្កើត​នូវ​គម្រោង​នេះ​មក ក្រុមហ៊ុន​ហ្វ​ដ​បាន​ឧបត្ថម​ទឹកប្រាក់​មិន​ក្រោម ៥​លាន​ដុល្លារ​នោះទេ​ដើម្បី​អនុវត្តន៍​នូវ​គម្រោង​រាប់រយ​គម្រោង​នៅ​ជាង ៦០​ប្រទេស​ជុំវិញ​ពិភពលោក​។​

​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​គំនិត​ផ្តួចផ្តើម​ផ្នែក​ការពារ​បរិស្ថាន​អស់​រយៈពេល​ជាង​មួយ​ទសវត្ស​មកហើយ រួមមាន​ការការពារ​សត្វព្រៃ​និង​ការពារ​ព្រៃឈើ និង​ផ្តល់​មូលនិធិ​ដល់​គម្រោង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ជាតិ​និង​ការបង្កើន​ធនធាន​នៅតាម​ជនបទ​ផងដែរ​។​

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com