ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្លាញ់ពណ៌ត្នោតអាចការពារជំងឺធាត់ជ្រុល និងទឹកនោមផ្អែមបាន
× យោងទៅតាមសេចក្តីរាយការណ៍ពី Mail Online បានឲ្យដឹងថា ខ្លាញ់អាចការពារអ្នកពីជំងឺទឹកនោមផ្អែម និងធាត់ជ្រុលបាន។ យ៉ាងណាមិញ ការសិក្សាដ៏តូចនេះគឺពិនិត្យមើលតែទៅលើខ្លាញ់ពណ៌ត្នោតប៉ុណ្ណោះដែលមានចំនួនតិចតួចលើមនុស្សធំ។
ក្នុងខ្លួនមនុស្សយើង ខ្លាញ់ពណ៌ត្នោតភាគច្រើនមាននៅក្នុងទារកទើបនឹងកើត ដែលវាងាយនឹងធ្វើឲ្យមានភាពក្តៅ និងរក្សាភាពកក់ក្តៅដល់រាងកាយ។ ខ្លាញ់មួយនេះអាចបង្កើតជាកម្តៅបានតាមរយៈការរំលាយកាឡូរីខ្លាញ់ចោល។ ដល់ពេលយើងធំឡើង យើងក៏មិនសូវត្រូវការខ្លាញ់ពណ៌ត្នោតនេះដែរ ហើយភាគច្រើនជំនួសមកវិញដោយខ្លាញ់ពណ៌ស (ខ្លាញ់អាក្រក់)។
ការសិក្សាថ្មីមួយដែឡមានបុរសចូលរួមប្រមាណ ១២នាក់ប៉ុណ្ណោះ បានរកឃើញថា នៅពេលពួកគេប៉ះពលា់នឹងភាពត្រជាក់ច្រើនជាង ៥ ទៅ៨ម៉ោង មានតែបុរសមានខ្លាញ់ពណ៌ត្នោតប៉ុណ្ណោះដែលបង្ហាញថា ការរំលាយជាតិខ្លាញ់របស់ពួកគេធ្វើឲ្យមានកម្លាំងក្នុងខ្លួន និងការប្រើប្រាស់ជាតិស្ករក្នុងឈាមបានយ៉ាងលឿន។
ហេតុដូច្នេះហើយទើបរឿងនេះអាចបញ្ជាក់បាននូវគំនិតខ្លះថា ខ្លាញ់ពណ៌ត្នោតក្នុងខ្លួនមនុស្សអាចជួយការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ និងធាត់ជ្រុលបាន។
ការញ៉ាំអាហារមានជាតិខ្លាញ់នឹងធ្វើឲ្យអ្នកមានជាតិខ្លាញ់ពណ៌សកាន់តែច្រើនបើសិនជាអ្នកញ៉ាំច្រើនជាងតម្រូវការរំលាយចោលវិញ ហើយការធាត់ជ្រុលក៏បង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com