កីឡាជាតិ
ជាតិ
ស​.​ស​.​យ​.​ក​.​កំចាយមារ​ដណ្តើម​ជើងឯក​ជាមួយ​ឪម៉ាល់ ឯ​អាណាចក្រ​បៃតង​និង​ឆន្ទៈ​កីឡា​ប្រជែង​យក​លេខ​៣
14, Oct 2017 , 9:39 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​.​កំចាយមារ​ប្រជែង​ជាមួយ​ក្រុម​ឪម៉ាល់​ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​ជើងឯក​ជាតិ​ក្នុង​សាល​ប្រចាំឆ្នាំ​២០១៧(National Futsal Cup 2017) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៤ ខែតុលា​នេះ​នៅ​ទីលាន Clear Arena​។ ជាមួយគ្នានេះ​ក្រុម​អាណាចក្រ​បៃតង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ឆន្ទៈ​កីឡា​ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​នៅ​ល្ងាច​នេះ​ផងដែរ​។​



​ក្រោយ​យកឈ្នះ​គូប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រៀងៗ​ខ្លួន​កាលពី​សប្តាហ៍​មុន​ក្រុម​ស​.​ស​.​យ​.​ក​.​កំចាយមារ​ដែល​យកឈ្នះ​អាណាចក្រ​បៃតង ១១-២ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ឪម៉ាល់​ដែល​យកឈ្នះ​ឆន្ទៈ​កីឡា ៦-៣ ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​ជើងឯក​ជាតិ​ក្នុង​សាល​ប្រចាំឆ្នាំ​២០១៧​។ ការប្រកួត​នេះ​ធ្វើឡើង​ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ​នៅ​ទីលាន Clear Arena​។

​ជាមួយគ្នានេះ ក្រុម​អាណាចក្រ​បៃតង​ត្រូវ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ក្រុម​ឆន្ទៈ​កីឡា​ដែល​រង​បរាជ័យ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា​ចាប់ពី​ម៉ោង​៥​រសៀល​តទៅ​នៅ​ទីលាន​នេះ​ផងដែរ​៕ 


Tag:
 បាល់ទាត់​
  Futsal Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com