English-Français
យ៉ានតាមដងផ្លូវ
លោក​សុ​ភ័​ក្រ រត់​ម៉ូតូ​រ៉ឺម៉ក​និយាយ​ភាសា​បារាំង រក​ចំណូល​ចិញ្ចឹម​កូន​រៀន​យ៉ាង​ស្រួល​
14, Oct 2017 , 12:59 pm        
រូបភាព
​លោក នូ សុ​ភ័​ក្រ រកចំណូលបាន​យ៉ាងហោចណាស់​២០​ដុល្លារ​ក្នុង​មួយថ្ងៃ​។ ជាមួយ​ចំណូល​នេះ លោក សុ​ភ័​ក្រ អាច​ចិញ្ចឹម​គ្រួសារ និង​ពិសេស​អាច​បញ្ជូន​កូន​ទាំងបី​របស់លោក​ទៅ​សាលារៀន​ឯកជន​បាន​ដោយ​មិន​បារម្ភ​។​



​សូម​ស្តាប់​បទ​សម្ភាស​ជា​ភាសា​បារាំង​រវាង នាយ យ៉ាន និង​លោក សុ​ភ័​ក្រ​




​ចំណូល​ពី​ការរត់​ម៉ូតូ​រ៉ឺម៉ក​របស់លោក នូ សុ​ភ័​ក្រ អាច​មិនមែនជា​ករណី​ទូទៅ​ឡើយ​។ បើ​វា​ជា​ករណី​ពិសេស នោះ​គឺ​មកពី​លោក សុ​ភ័​ក្រ ជា​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​សម្រាប់អ្នកទេសចរ​ណ៍​បរទេស​ដែល​និយាយ​ភាសា​បារាំង​។ លោក សុ​ភ័​ក្រ ដែល​ចេះ​និយាយ​ភាសា​បារាំង​យ៉ាង​ស្ទាត់ជំនាញ ធ្លាប់ជា​បុគ្គលិក​ក្រុមហ៊ុន​របស់​បារាំង ហើយក៏​ធ្លាប់ជា​ម្ចាស់​អាជីវកម្ម​លាង​រថយន្ត​ដែរ​។ ប៉ុន្តែ​ការងារ​ទាំងនោះ​មិនបាន​ធ្វើ​ឲ្យ​លោក សុ​ភ័​ក្រ សប្បាយចិត្ត​ឡើយ​។​



​ចុងក្រោយ គឺ​ធ្វើ​ថៅកែ​លើ​ខ្លួន ដូច​អាជីព​ម៉ូតូ​រ៉ឺម៉ក​នេះ ដែល​លោក សុ​ភ័​ក្រ​កំពុង​ពេញចិត្ត​។​

D’habitude un conducteur de moto-remorque peut entretenir sa famille. Mais Sopheak NOU fait mieux que cela ! Il est propriétaire et envoie ses trois enfants à l’école privée. Economiquement il s’en sort donc confortablement. Son activité rénère jusqu’à 600 ou 700 $ par mois. Il aurait pu faire carrière dans une compagnie pétrolière française mais il a préféré travailler à son compte. Comment fait-il pour enregistrer un tel succès ? Il parle Français. Et cela attire de nombreux clients francophones qui le rémunèrent en fonction.




Tag:
 នាយ យ៉ាន​
  ម៉ូតូ​រ៉ឺម៉ក​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com