ពីនេះ ពីនោះ
សម្តេច​តា​៖ ខ្មែរ​រួម ខ្មែរ​ខ្លាំង​!
15, Oct 2017 , 9:39 am        
រូបភាព
ដោយ:


​បទ ជាប់​ទង​
-​ខ្មែរ​រួម​ខ្លាំង ច្បាំង​ឈ្នះ​មារ ជា​ជាតិ​ក្រៅ​
​ផ្តាំ​កូនចៅ ហៅ​ជួយ​ចាំ ផ្តាំ​គិត​ជាតិ​
​ព្រះបិតា   ថា​ឲ្យ​ខ្មែរ  ថែ​រួម​ញាតិ​
​ខ្មាំង​ខ្លាំង​ស្នៀត   ជ្រៀត​មិនបាន   ច្រាន​មិន​ដួល​។

-​ពេល​ខ្មែរ​ផ្តុំ   ថ្កុំថ្កើង​ណាស់    ច្បាស់​មិន​ក្រ​
​រាស្ត្រ​ត្រេកអរ   ត​កូនចៅ   ផៅ​រស់​ស្រួល​
​ខ្មែរ​បែកបាក់   ធ្លាក់​ជ្រោយ​ជ្រោះ   គ្រោះ​រំជួល​
​រាស្ត្រ​រដ្ឋ​ជ្រួល   ដួល​ដេក​ងាប់   ធ្លាប់​ជួប​ជាក់​។​

-​សម្តេច​តា   ថា​ផ្តែផ្តាំ   ចាំ​ជួយ​ចែក​
​ខ្មែរ​កុំ​បែក    ចែក​ក្រុម​គ្នា   ឃ្លា​ឃ្លាត​ធ្លាក់​
​រួមគ្នា​ទៅ    នៅ​សាង​ជាតិ    ឃ្មាតខ្មី​រក្ស​
​រាស្ត្រ​រដ្ឋ​ជាក់    រក្សាបាន    ក្សាន្ត​រុងរោចន៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com