អត្ថបទពាណិជ្ជកម្ម
ការ​សែ​ល​ហ្វី​កាន់តែ​អស្ចារ្យ​ជាមួយ​ទំហំ​កា​ម៉េ​រា ២៤MP របស់​ស្មា​ត​ហ្វូ​ន Vivo V7+
16, Oct 2017 , 11:48 am        
រូបភាព
​ក្រុមហ៊ុន Vivo ជា​ស្លាក​សញ្ញា​ស្មា​ត​ហ្វូ​ន​ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក បាន​នាំយក Vivo V7+ ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​បំពាក់​នូវ​កាមេរ៉ា​មុខ​សម្រាប់​សែ​ល​ហ្វី​ទំហំ ២៤ មេ​ហ្កា​ភី​ហ្សែ​ល ជាមួយនឹង​អេក្រង់​លាតសន្ធឹង FullViewTM Display ទំហំ ៥.៩ អ៊ី​ញ មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការណ៍ ដោយមាន​កំពូល​តារាចម្រៀង លំដាប់​កំពូល​នៅ​កម្ពុជា​គឺ  លោក ព្រាប សុវត្ថិ ជា​ឯកអគ្គរាជទូត​តំណាង​ថែម​ទៀតផង​។​

Vivo V7+ គឺជា​ស្មា​ត​ហ្វូ​ន​ផ្ដោតទៅលើ​ការថតរូប​ស្អាត និង​ការកម្សាន្ត​ដ៏​សម្បូរបែប​ដែល​សក្តិសម​បំផុត​សម្រាប់​យុវវ័យ និង​មនុស្ស​សម័យថ្មី ។ វា​មាន​លក្ខណៈពិសេស និង​បំពា​ក់់នូវ​បច្ចេកវិទ្យា​ទំនើបៗ ថ្មីៗ ប្លែកៗ ដែល​ពិបាក​ស្វែងរក នៅលើ​ស្មា​ត​ហ្វូ​ន​ដទៃ​។ នៅលើ​ស្មា​ត​ហ្វូ​ន Vivo V7+ មាន​កាមេរ៉ា​មុខ​ទំហំ ២៤MP បាន​ភ្ជាប់​មក​ជាមួយនឹង​មុខងារ​ជំនួយ​សម្រស់​ជំនា​ន់ទី ៧ និង​មុខងារ​បន្ថែម​សម្រស់​ពេល​សន្ទនា​ជា​វីដេអូ អាចជួយ​អោយ​អ្នក​សែ​ល​ហ្វី​បាន​កាន់តែ​ស្អាត​តាម​ធម្មជាតិ បំបាត់​ស្នាម​ក៏ដូចជា​ពេល​សន្ទនា​ជា​វីដេអូ​ជាដើម​។



​បន្ថែម​លើសពីនេះទៅទៀត វា​ក៏មាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ទំហំ ១៦MP ដែលមាន​មុខងារ​ថត​រូប​អាជីព​អាច​ថតរូប​បាន​ស្អាត​គ្រប់​ចំណុច​ថែម​ទៀតផង​។ Vivo V7+ ភ្ជាប់​មកជា​មួយ​អេក្រង់​លាតសន្ធឹង ១៨.៩ FullViewTM Display ទំហំ ៥.៩៩ អ៊ី​ញ ផ្ដល់ជូន​នូវ​ផ្ទៃ​បង្ហាញ​រូបភាព ១២.៥% បន្ថែមទៀត​បើ​ប្រៀប​នឹង​អេក្រង់ ១៦.៩ ធម្មតា ។ នេះ​ជា​បទពិសោធន៍​ថ្មី​នៃ​ការអាន​អក្សរ មើល​វីដេអូ ក៏ដូចជា​ការលេង​ហ្គេម​កាន់តែ​អស្ចារ្យ កាន់តែ​ងាយស្រួល​។​

Vivo V7+ បាន​បំពាក់​ដោយ​ម៉ាស៊ីន​ស៊ី​ភី​យូ​ប្រភេទ Octa core Qualcomn, RAM ទំហំ ៤GB, ROM ៦៤GB ធានា​អោយ​ការប្រើប្រាស់​មាន​ភាពរលូន ។ វា​ក៏បាន​បំពាក់​មកជា​មួយ​ឈី​ប AK4376A Hi-Fi ដែល​ផ្ដល់ជូន​ការ​ស្ដាប់​តន្ត្រី​បាន​យ៉ាង​ពិ​រោះ​រន្ដំ​ដូច​ទស្សនាការ​ប្រគុំ​ផ្ទាល់​ផងដែរ ។ Vivo V7+ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Funtouch 3.2 Base on Android 7.1 ដែលមាន​លក្ខណៈពិសេស ងាយស្រួល​ដោយ​ស្កេ​ន​ទម្រង់​មុខ ដែល​ធ្វើអោយ​វា​ក្លាយជា​ដៃគូរ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ។​



​មុខងារ​ពិសេសៗ របស់ Vivo V7+ ៖

- មុខងារ​បន្ថែម​ពន្លឺភ្លើង​ស្រទន់​ពេល​ថត​សែ​ល​ហ្វី​
- មុខងារ​បន្ថែម​សម្រស់​ពេល​ថត​សែ​ល​ហ្វី​
- មុខងារ​កាមេរ៉ា​អាជីព
- Face Acess: ដោះ​សោរ​ដោយ​ស្កេ​ន​ទម្រង់​មុខ​
- បច្ចេកវិទ្យា​តន្ត្រី Hi-Fi
- មុខងារ​ចែក​អេក្រង់ ៣.០
- មុខងារ​កម្មវិធី​បំបែក​ខ្លួន​
- មុខងារ​ទប់ស្កាត់​ការរំខាន​ពេល​លេង​ហ្គេម​
- មុខងារ​បន្ថែម​សម្រស់​ពេល​សន្ទនា​ជា​វីដេអូ​

Vivo V7+ មាន​លក់​នៅ​ទីផ្សារ​កម្ពុជា​ហើយ​ជាមួយនឹង​តម្លៃ​ពិសេស​បំផុត ៣៩៩ ដុល្លារ​ជាមួយនឹង​ការ​ថែម​ជូន​នូវ​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។​
​បច្ចុប្បន្ននេះ​ក្រុមហ៊ុន Vivo បាន​នាំចូល​ផលិតផល​ក្នុង​ទីផ្សារ នូវ​ស្មា​ត​ហ្វូ​ន ចំនួន ៧ ម៉ូ​ឌែ​ល ដែលមាន​ដូចជា V7+, V5Plus, V5s, Y69, Y55s, Y53, Y51 ដែលមាន​តម្លៃ​ចាប់ពី ១៣៩ ដុល្លារ រហូតដល់ ៣៩៩​ដុល្លារ​។​

​គួរបញ្ជាក់​ផងដែរ​ថា អ្វីដែល​ធ្វើអោយ​ស្មា​ត​ហ្វូ​ន Vivo ទទួលបាន​ជោគជ័យ និង​បោះជំហាន​លើ​ទីផ្សារ​នៅលើ​ពិភពលោក​បាន​យ៉ាង​ឆាប់រហ័ស​នោះ ដោយសារ​ស្មា​ត​ហ្វូ​ន Vivo មាន​ចំណុច​ពិសេស​លេចធ្លោ​លើ​កាមេរ៉ា​មុខ​សម្រាប់​សែ​ល​ហ្វី​ស្អាត ទំហំ​ធំជាងគេ និង​បច្ចេកវិទ្យា​តន្ត្រី Hi-Fi ស្ដាប់​បាន​យ៉ាង​ពិ​រោះ​រន្ដំ​មុនគេ​ថែម​ទៀង​ផង ៕









​ពត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវ​ការណ៍ Vivo Cambodia ឬ វេ​ប​សាយ​៖ www.vivomobile.com.kh

(  អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com