ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រើ iPad ច្រើនអាចកើតជំងឺបាក់ទឹកចិត្តដែរទេ?
× យោងទៅតាមសេចក្តីរាយការណ៍មួយរបស់ The Daily Telegraph បានឲ្យដឹងថា ការប្រើប្រាស់ iPad នៅពេលយប់អាចបង្កជាបញ្ហាបាក់ទឹកចិត្តបាន។ រឿងនេះគឺផ្អែកទៅលើការសិក្សាមួយក្នុងគោលបំណងស្រាវជ្រាវលើឥទ្ធិពលនៃការប៉ះពាល់មិនធម្មតាចំពោះពន្លឺរបស់ iPad លើសត្វកណ្តុរ។ អ្នកស្រាវជ្រាវបានប្រៀបធៀបក្រុមសត្វកណ្តុរដែលប៉ះពាល់នឹងពន្លឺមិនធម្មតា ជាមួយនឹងកណ្តុរដែលប៉ះពាល់ពន្លឺធម្មតា ព្រមទាំងពិនិត្យទៅលើអាកប្បកិរិយារបស់ពួកវាក្នុងពេលសិក្សាផងដែរ។
ជាលទ្ធផលគេបានរកឃើញថា កណ្តុរដែលប៉ះពាល់ទៅនឹងពន្លឺមិនធម្មតារបស់ iPad បានបង្ហាញនូវឥទ្ធិពលអវិជ្ជមានទៅលើអារម្មណ៍ មុខងារឆ្លាតវៃ ព្រមទាំងមានកម្រិតអ័រម៉ូនស្ត្រេសខ្ពស់ ដែលអ្នកស្រាវជ្រាវនិយាយថា រឿងនេះជាប់ទាក់ទងនឹងជំងឺបាក់ទឹកចិត្ត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ការប្រើប្រាស់ iPad ឬ Laptop នៅពេលយប់អាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្តពិតមែន ប៉ុន្តែរឿងនេះគ្រាន់តែកើតឡើងលើសត្វកណ្តុរប៉ុណ្ណោះ ហើយក៏មិនអាចប្រាកដថាវានឹងកើតឡើងលើមនុស្សយើងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការសង្ងំលេង iPad ឬ Laptop រាល់យប់ជាទៀងទាត់អាចធ្វើឲ្យអ្នកគេងមិនបានគ្រប់បាន ហើយកាលណាគេងមិនគ្រប់បែបនេះ នឹងប៉ះពាល់ដល់អារម្មណ៍ ការផ្ចង់អារម្មណ៍ និងឥរិយាបថថែមទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com