ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
បងប្អូនបង្កើតត្រកូលហុកជួយឲ្យក្រុមវិសាខា និងស.ស.យ.ក.កំចាយមារលើកពានក្នុងឆ្នាំតែមួយ
16, Oct 2017 ,
9:19 pm
រូបភាព
ក្រុមវិសាខាទទួលពានជើងឯកពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយនៃអគ្គនាយកដ្ឋានកីឡា នៅពហុកីឡដ្ឋានជាតិ
×
ដោយ:
លោកគ្រូបង្វឹក ហុក សុជីវ័ន្ត បានដឹកនាំក្រុមវិសាខាគ្រងជើងឯកពានរង្វាន់ក្របខណ្ឌលីកលំដាប់ទី២ក្រោយយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ២-០ នាការប្រកួតផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១៥ តុលា នៅពហុកីឡដ្ឋានជាតិ។ ចំណែកព្រឹតិ្តការណ៍ដាច់ដោយឡែកមួយទៀត គឺការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ជាតិក្នុងសាល ក្រុមស.ស.យ.ក.កំចាយមារក្រោមការដឹកនាំរបស់លោក ហុក សុចិត្រា បានគ្រងតំណែងជើងឯកក្រោយយកឈ្នះក្រុមឱម៉ាល់ ១០-៦ នៅវគ្គផ្តាច់ព្រ័ត្រ។
ក្រោយយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ២-០ ក្នុងជំនួបដ៏ស្វិតស្វាញនៅពហុកីឡដ្ឋានជាតិក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១៥ តុលា ក្រុមវិសាខាដែលដឹកនាំដោយ លោក ហុក សុជីវ័ន្ត បានគ្រងជើងឯកពានរង្វាន់ក្របខណ្ឌលីកលំដាប់ទី២ប្រចាំឆ្នាំ២០១៧។ ចំណែកយុវជនក្រសួងការពារជាតិគ្រងចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបសូលទីឡូអង្គរក្នុងលទ្ធផល ៥-៣។
សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តក្រុមគ្រងជើងឯកវិសាខាទទួលបាន៣០លានរៀលអមជាមួយមេដាយ និងពានជើងឯកមួយ។ រីឯក្រុមលេខ២យុវជនសាលបាល់ទាត់ជាតិបាទីបាន២០លានរៀល ចំណែកក្រុមលេខ៣យុវជនក្រសួងការពារជាតិបាន១៥លានរៀល និងក្រុមលេខ៤សូលទីឡូអង្គរបាន១០លានរៀល។ ចំណែកក្រុម Fair Play កំពង់ចាមទទួលបាន៣លានរៀល។
ក្រៅពីពានរង្វាន់សម្រាប់ក្រុមទទួលបានចំណាត់ថ្នាក់ព្រឹត្តិការណ៍នេះបានផ្តល់ប្រាក់រង្វាន់ជាច្រើនទៀតរួមមាន ក្រុមអាជ្ញាកណ្តាលល្អបានទៅលើលោក ស្រី សុវណ្ណារ៉េត, លោក សុខ ចាន់ភារិទ្ធ, លោក កាំង ធឿន និងលោក ឃួន វីរៈ ដែលចូលរួមកាត់សេចក្តីក្នុងវគ្គផ្តាច់ព្រ័ត្រដោយទទួលបានថវិកាលើកទឹកចិត្ត១,៥លានរៀល។ លោក ហុក សុជីវ័ន្ត គ្រងតំណែងគ្រូបង្វឹកល្អជាមួយថវិកាលើកទឹកចិត្ត១លានរៀល ខណៈអ្នកចាំទីល្អ និងថវិកា៨០ម៉ឺនរៀលបានទៅលើកីឡាករ ជា វណ្ណសាក់ មកពីក្លិបវិសាខា។
លោក ហុក សុជីវ័ន្ត ពេលឡើងទទួលពានរង្វាន់គ្រូបង្វឹកល្អនៅពហុកីឡដ្ឋានជាតិ
កីឡាករ នុត ស៊ីនួន ក្រោយសម្រេចបាន១៨គ្រាប់ដើម្បីរួមចំណែកជួយឲ្យក្រុមវិសាខាលើកពានបានគ្រងតំណែកអ្នករកគ្រាប់បាល់បានច្រើនជាងគេ ខណៈកីឡាករ សៀង ចន្ធា របស់យុវជនសាលាបាល់ទាត់ជាតិបាទីក្លាយជាកីឡាករលេងល្អជាងគេប្រចាំព្រឹត្តិការណ៍ ដោយកីឡាករទាំងពីរទទួលបានថវិកាលើកទឹកចិត្តម្នាក់៨០ម៉ឺនរៀល។
ក្រុមវិសាខា និងក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបសូលទីឡូអង្គរ ទទួលបានកៅអីឡើងទៅលេងក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីករដូវកាលក្រោយឆ្នាំ២០១៨។ ចំណែកក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងយុវជនក្រសួងការពារជាតិគ្មានកៅអីឡើងទៅលេងក្របខណ្ឌលីកកំពូលនោះឡើយ។ ក្នុងនោះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចូលរួមគ្រាន់តែដើម្បីដកស្រង់បទពិសោធ ខណៈយុវជនក្រសួងការពារជាតិមានក្រុមឈុតធំរបស់ខ្លួនកំពុងលេងក្នុងក្របខណ្ឌនេះរួចទៅហើយ។
លោក ហុក សុចិត្រា ផ្តល់បទសម្ភាសឲ្យក្រុមអ្នកសារព័ត៌មានក្រោយឈ្នះជើងឯក
ដោយឡែក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដោយឡែកមួយទៀត ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារដែលមានលោក ហុក សុចិត្រា ជាគ្រូបង្វឹកបានគ្រងជើងឯកពានរង្វាន់ជើងឯកជាតិក្នុងសាលប្រចាំឆ្នាំ២០១៧ ក្រោយយកឈ្នះក្រុមឱម៉ាល់ ១០-៦ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១៤ តុលា នៅទីលាន Clear Arena។ ក្រុមឆន្ទៈកីឡាបានគ្រងចំណាត់ថ្នាក់លេខ៣ប្រចាំព្រឹត្តិការណ៍ជើងឯកជាតិក្នុងសាល ក្រោយយកឈ្នះក្រុមអាណាចក្របៃតងក្នុងលទ្ធផល ៦-២ នាការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣។
ក្រុមជើងឯកយុវជនស.ស.យ.ក.កំចាយមារទទួលបានមេដាយ និងពានមួយអមជាមួយថវិកាលើកទឹកចិត្តចំនួន២០លានរៀល។ ហើយតាមរយៈការគ្រងជើងឯកនេះក្រុមក្រោមការដឹកនាំរបស់លោក ហុក សុចិត្រា មួយនេះទទួលសិទ្ធទៅចូលរួមប្រកួតពានរង្វាន់កម្រិតអាស៊ានក្នុងព្រឹត្តិការណ៍ AFF Futsal Club Championship នាឆ្នាំ២០១៨ ខាងមុខផងដែរ។
ក្រុមស.ស.យ.ក. កំចាយមារលើកពាន
ក្រុមឱម៉ាល់ដែលគ្រងជើងឯករងទទួលបានថវិកាលើកទឹកចិត្តចំនួន១០លានរៀល រីឯក្រុមលេខ៣ឆន្ទៈកីឡាបាន៥លានរៀល និងក្រុមលេខ៤អាណាចក្របៃតងបាន៣លានរៀល។ ចំណែកក្រុម Fair Play B.A United ទទួលបានថវិកាលើកទឹកចិត្តចំនួន១,៥លានរៀល។ ដោយឡែកពានរង្វាន់ក្រុមអាជ្ញាកណ្តាល, គ្រូបង្វឹកល្អ(លោក ហុក សុចិត្រា), អ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ(កីឡាករ អោកច័ន្ទ សេរីវង្ស) និងអ្នកចាំទីល្អជាងគេ(គង់ វង្សសុវិជ្ជា)ទទួលបានថវិកាលើកទឹកចិត្តម្នាក់១លានរៀល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
Cambodian League 2
National Futsal Cup
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
2 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម