ជាតិ
រថយន្ត
៣​ចំណុច ដែល​ត្រូវធ្វើ​នៅពេល​ភ្លៀង​ជន់​លិច​រថយន្ត​
16, Oct 2017 , 7:59 pm        
រូបភាព
ជំនន់ទឹកភ្លៀងនៅភ្នំពេញកន្លងមក
ជំនន់ទឹកភ្លៀងនៅភ្នំពេញកន្លងមក
ដោយ: ថ្មីៗ
​ឆ្នាំនេះ​ពិតជា​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ហើយ​ផ្លូវ​មួយចំនួន​ក៏​អាច​រង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែរ​។ ការ​ជន់​លិច​ទឹកភ្លៀង អាច​បណ្ដាល​ឲ្យ​រថយន្ត រង​ការបំផ្លិចបំផ្លាញ​ច្រើនជាង​ធម្មតា​។ ក្រុមហ៊ុន Star Auto ចង់​រំ​ឮ​ក​ម្ចាស់​រថយន្ត Mercedes-Benz ទាំងអស់​ត្រូវអនុវត្ត​នៅពេល​រថយន្ត​លោកអ្នក​ត្រូវ​ភ្លៀង​ជន់​លិច​។



​បើតាម​ក្រុមហ៊ុន Star Auto   បើ​រថយន្ដ​របស់​អ្នក​ជន់​លិច សូមកុំ​ព្យាយាម​បញ្ឆេះ​ម៉ាស៊ីន ព្រោះ​ទឹក​អាច​ជ្រាបចូល និង​អាចធ្វើ​ឲ្យ​វា​ខូច​បាន​។ សូម​បំភ្លឺ​ភ្លើង​សញ្ញា​សុំ​ផ្លូវ ដើម្បី​ឲ្យ​អ្នកបើកបរ​ផ្សេងទៀត​អាច​ឃើញ​រថយន្ត​របស់​អ្នក​ចត​ចោល​ដែល​កំពុងមាន​បញ្ហា​។ និង​ទី​៣. សូមអ្នក និង​អ្នករួមដំណើរ​ផ្សេងទៀត ចាក​ចេញពី​រថយន្ដ​ទៅរក​កន្លែង​ទីទួល​ដែលមាន​សុវត្ថិភាព​៕




Tag:
 រថយន្ត​
 ​ ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com