ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​កៅស៊ូ​កើនឡើង ៣៣​ភាគរយ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំនេះ​
17, Oct 2017 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង ៣៣​ភាគរយ ក្នុង​រយៈពេល ៩​ខែ​ដើម​ឆ្នាំនេះ ខណៈ​តម្លៃ​កៅស៊ូ​កើនឡើង ៥៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។



​ការនាំចេញ​ផលិតផល​កៅស៊ូ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ១១,៥​ម៉ឺន​តោន ក្នុង​រយៈពេល​៩​ខែ​ដើម​ឆ្នាំនេះ កើនឡើង ៣៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១២​ខែតុលា​។

​របាយការណ៍​នេះ​បង្ហាញថា តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​ក្នុង​រយៈពេល​៩​ខែ​នេះ គឺ ១៦៧២ ដុល្លារ​ក្នុង​មួយ​តោន កើនឡើង ៥៧៨ ដុល្លារ ស្មើនឹង ៥៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ។

​បើតាម​របាយការណ៍​ខាងលើនេះ ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​មាន​ចំនួន​ជាង ៤៣​ម៉ឺន​ហិកតា ដែល​ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រកៅស៊ូ​មាន​ចំនួន​ជាង ១៦​ម៉ឺន​ហិកតា និង​ផ្ទៃដី​ថែទាំ​ដំណាំ​កៅស៊ូ​មាន​ជិត ២៧​ម៉ឺន​ហិកតា​៕

Tag:
 កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com