ពីនេះ ពីនោះ
តើសញ្ញាជើងក្អែក ( + ) ត្រូវប្រើពេលណានៅក្នុងការសរសេរភាសាខ្មែរ ?
× សញ្ញាកាកបាទ ឬជើងក្អែក ( + ) គឺជាគំនូរ ឬ ឈើខ្វែងមានសណ្ឋានស្រដៀងនឹងក្រញាំជើងក្អែក ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានពន្យល់ពីការប្រើប្រាស់សញ្ញាវណ្ណយុត្តិ ( + ) នេះ សម្រាប់ទាញសំឡេងអក្សរឲ្យឡើងខ្ពស់ជាងប្រក្រតី ដូចពាក្យថា ឆ្លើយកូ៎ក, នុ៎ះហើយ, អ្វីហ្ន៎ ? ជាដើម ។ វណ្ណយុត្តិនេះ ក៏ សម្រាប់ប្រើជៀតអក្សរដែលសរសេរខុសហើយសរសេរជៀតពីលើ ឬពីក្រោមត្រូវកាជើងក្អែកនេះ (+) ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com