ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់ប្រាណមានប្រសិទ្ធភាពព្យាបាលជំងឺដូចលេបថ្នាំដែរទេ?
× យោងទៅតាមសេចក្តីរាយការណ៍របស់ BBC News បានឲ្យដឹងថា ការហាត់ប្រាណអាចជាឱសថដ៏ល្អមួយដូចថ្នាំពេទ្យដែរ សម្រាប់អ្នកដែលមានជំងឺជាប់ខ្លួនដូចជាជំងឺបេះដូងជាដើម ខណៈពេលដែល សារព័ត៌មាន The Times និយាយថា ការផ្តល់ឲ្យអ្នកជំងឺហាត់ប្រាណគឺជារឿងល្អជាងឲ្យពួកគេលេបថ្នាំច្រើន។
ប៉ុន្តែខណៈពេលដែលការហាត់ប្រាណអាចជួយបង្ការជំងឺជាច្រើន ប៉ុន្តែអ្វីដែលសារព័ត៌មានពីរខាងលើលើកឡើងនេះវាមានលក្ខណៈមួយជ្រុលពេកហើយ។
អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា មានការសិក្សាតិចតួចណាស់ដែលធ្វើការប្រៀបធៀបដោយផ្ទាល់រវាងការហាត់ប្រាណជាមួយនឹងការប្រើថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃគ្រប់ប្រភេទ។ ការសិក្សាដែលគេអាចប្រៀបធៀបនឹងជំងឺបាននោះមានដូចជា៖
• ការស្តារលទ្ធិពលកម្មរបស់ជំងឺដាច់សរសៃឈាមខួរក្បាល
• ជំងឺសរសៃឈាមបេះដូង (ជាពិសេសបង្ការជំងឺបេះដូងក្រោយពីគាំងបេះដូងរួច)
• ជំងឺខ្សោយបេះដូង
• ការបង្ការជំងឺទឹកនោមផ្អែមលើអ្នកដែលមានកត្តាប្រឈមមុខខ្ពស់ (ត្រៀមកើតជំងឺទឹកនោមផ្អែម)។
ការហាត់ប្រាណអាចបន្ថយការស្លាប់ក្រោយពីកើតជំងឺដាច់សរសៃឈាមខួរក្បាលបាន ប៉ុន្តែការព្យាបាលដោយប្រើថ្នាំបញ្ចុះទឹកនោមអាចបន្ថយអត្រានៃការស្លាប់លើអ្នកជំងឺខ្សោយបេះដូងបាន។ ពួកគេមិនបានរកឃើញនូវភាពខុសគ្នារវាងការហាត់ប្រាណ និងការប្រើថ្នាំព្យាបាលជំងឺសម្រាប់អត្រានៃការស្លាប់ក្រោយពីគាំងបេះដូង ឬមនុស្សកើតជំងឺទឹកនោមផ្អែមនោះទេ។
យ៉ាងណាមិញ បញ្ហាសំខាន់ដែលអ្នកស្រាវជ្រាវប្រឈមមុខនោះគឺថា ការសិក្សាភាគច្រើនមិនបានប្រៀបធៀបដោយផ្ទាល់រវាងការហាត់ប្រាណជាមួយនឹងការប្រើថ្នាំព្យាបាលជំងឺទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com