ពីនេះ ពីនោះ
ជួរ​ភ្នំក្រវាញ​ស្ថិតក្នុង​ចំណោម​តំបន់​សម្បូរ​ជីវៈចម្រុះ​ទាំង​៣៥​នៅលើ​ពិភពលោក​
17, Oct 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រៃ​នៅ​ជួរ​ភ្នំក្រវាញ​គ្របដណ្ដប់​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ដូចជា​ភ្នំ​ឳ​រ៉ា​ល់​ដែលមាន​កម្ពស់​រហូតដល់​១៨១៣​ម​។ ព្រៃ​ទាំងនេះ​មាន​ទំហំ​ជិត​២​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ គឺជា​ទំហំ​ព្រៃ​ដែល​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ និង​ជា​កន្លែង​ចុងក្រោយ​បំផុត​នៃ​តំបន់​សម្បូរ​ជីវៈចម្រុះ​ឥណ្ឌូ​-​ភូមា​។ ព្រៃ​នៅ​ជួរ​ភ្នំក្រវាញ​ត្រូវគេ​ចាត់ទុកជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​សម្បូរ​ជីវៈចម្រុះ​ទាំង​៣៥​នៅលើ​ភពផែនដី​។​



(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖ ធនធានធម្មជាតិ​នៅ​កម្ពុជា ជីវៈចម្រុះ​ដែល​ត្រូវ​អភិរក្ស ។​
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។ អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។






© រក្សាសិទ្ធិដោយ thmeythmey.com