កីឡាជាតិ
ជាតិ
កំពត​ទទួល​ព្រះខ័ន​រាជ​ស្វាយរៀង​ឯ​សូល​ទី​ឡូ​អង្គរ​ជួប​ប៉ូលិស​ខណៈ​គីរីវង់​ស្វាគមន៍​អាស៊ី​អឺរ៉ុប​
18, Oct 2017 , 9:26 am        
រូបភាព
ជំនួបរវាងក្រុមប៉ូលិសជាមួយសូលទីឡូអង្គរក្នុងជើងទី១កន្លងទៅ
ជំនួបរវាងក្រុមប៉ូលិសជាមួយសូលទីឡូអង្គរក្នុងជើងទី១កន្លងទៅ
ដោយ:
​ក្រុមបាល់ទាត់​កំពត​ស្វាគមន៍​ព្រះខ័ន​រាជ​ស្វាយរៀង​ជើង​ទី​២​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨ តុលា​នេះ​នៅ​កីឡដ្ឋាន​ខេត្តកំពត​។ នៅ​ម៉ោង​៣​រសៀល​នេះដែរ ខណៈ​សូល​ទី​ឡូ​អង្គរ​តទល់​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល់​ជាតិ​នៅ​ខេត្តសៀមរាប ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ស្វាគមន៍​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។ ចំណែក​ជំនួប​រវាង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​ទីលាន​ប​ជ្ឈ​មណ្ឌលកីឡា​បាទីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីសុំដកខ្លួនពីការប្រកួត​​។



​ក្រោយ​បរាជ័យ​ក្រៅ​ទឹកដី​យ៉ាងធ្ងន់ធ្ងរ ៨-០ ក្នុង​ជើង​ទី​១ ក្រុម​កំពត​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តកំពត​ទទួល​ក្រុម​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១១​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ពុធ ទី​១៨ តុលា នេះ​។ សម្រាប់​ជំនួប​នេះ​ព្រះខ័ន​រាជ​ស្វាយរៀង​មានឱកាស​ឡើងទៅ​វគ្គ​បន្ត​ច្រើនជាង​កំពត ពោលគឺ​គ្រាន់តែ​រក្សា​លទ្ធផល​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​៨​គ្រាប់​តែប៉ុណ្ណោះ​។

​រីឯ​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​ក្រោយ​ចាញ់ ៤-១ ក្នុង​ជើង​ទី​១​ទាមទារ​ត្រូវ​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុងជំនួប​ជើង​ទី​២​ឲ្យ​លើសពី​៣​គ្រាប់ ដើម្បី​បាន​កៅ​ឡើងទៅ​វគ្គ​បន្ត​។ ចំណែក​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​ក្រោយ​ឈ្នះ ២-០ ក្នុង​ជើង​ទី​១​ទាមទារ​ទប់​ត្រឹម​ស្មើ ឬ​ចាញ់​អាស៊ី​អឺរ៉ុប​ក្រោម​២​គ្រាប់​តែប៉ុណ្ណោះ​ដើម្បី​ឡើងទៅ​វគ្គ​បន្ត​។ ការប្រកួត​ទាំងពីរ​គូ​នេះ​ធ្វើឡើង​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨ តុលា​នេះ​ដូចគ្នា​។


កីឡាករ នេន សុធា​រ័ត្ន (​ក្រោយ​)​ព្យាយាម​ដណ្តើម​បាល់​ជាមួយ​កីឡាករ​កំពត​នា​ជំនួប​ជើង​ទី​១​កាលពីពេល​កន្លងទៅ​

​ដោយឡែក​ជំនួប​រវាង​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨ តុលា​នេះ​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល​សាលា​បាត់​ជាតិ​បាទី​ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីសុំដកខ្លួនចេញ ជាហេតុធ្វើឲ្យភ្នំពេញក្រោនទទួលបានកៅអីឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ។ ការដកខ្លួននេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូ​ល G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2018 ចន្លោះ​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៨ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ក្រុម U19 កម្ពុជា​ទទួល​ក្រុម​ភ្ញៀវ U19 ចិន នា​ជំនួប​បើក​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​ស្វាគមន៍ U19 មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២៦ និង​ទី​២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​៕  


Tag:
 បាល់ទាត់​
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com