អត្ថបទពាណិជ្ជកម្ម
តើ​ខ្ញុំ​គួរ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ណា​ទើប​ល្អ​?
18, Oct 2017 , 10:53 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ បន្ទាប់ពី​ប្អូនៗ​បញ្ចប់​ការសិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ប្អូនៗ​កំពុងតែ​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ និង​ជំនាញ​មួយ ដែល​ប្អូនៗ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជា​សាកលវិទ្យាល័យ​ដែល​ពោរពេញ​ដោយ​សាស្ត្រាចារ្យ ដែលមាន​សមត្ថភាព​បង្រៀន មាន​ជំនាញ​ច្បាស់លាស់ ព្រមទាំង​មាន​បង្ហាញ​ពី​ការអនុវត្តន៍​ជាក់ស្តែង លើ​ជំនាញ​ដែល​ប្អូនៗ​កំពុង​រៀន ប្អូនៗ​ចង់​ចេះ ចង់ដឹង ចង់​អនុវត្ត និង​ចង់​មាន​ជំនាញ​មួយ​ច្បាស់លាស់​ជាប់​នឹង​ខ្លួន ដើម្បី​ប្រកប​អាជីព​ដែល​អាច​រកបាន​ប្រាក់ចំណូល​ខ្ពស់ និង​កំពុង​សិក្សា​ក៏​អាច​រក​ការងារ​បានធ្វើ​ផងដែរ​។
 
​ទន្ទឹមនឹង​នេះដែរ ប្អូនៗ​កំពុងតែ​ស្វែងរក សាកលវិទ្យាល័យ​ដែល​ពោរពេញ​ដោយ​សក្កា​នុព​ល​ផ្នែក សម្ភារៈ​សិក្សា​ទំនើប សៀវភៅ​សិក្សា​សម្បូរបែប បណ្ណាល័យ​សិក្សា​ធំ​ទូលាយ បន្ទប់​សិក្សា​ស្រស់ស្អាត​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ Camera, LCD Projector ត្រជាក់​ភ្នែក កុំព្យូទ័រ​បំពាក់​ដោយ Internet FiWi ដោយ​ឥតគិតថ្លៃ មាន​បន្ទប់​អនុវត្ត​សម្រាប់​ប្អូនៗ​ស្រាវជ្រាវ​ពេលទំនេរ​។​

​ប្អូនៗ​កំពុងតែ​ពិចារណា​ទៀតថា តើ​សាកលវិទ្យាល័យ​ណា​ដែលមាន​កម្មវិធីសិក្សា​ជា​លក្ខណៈ​អន្តរជាតិ ប្រើប្រាស់​សៀវភៅ​សិក្សា​ដូច​សិក្សា​នៅ​បរទេស ទាំងនេះ​មានតែ​នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​តែប៉ុណ្ណោះ ដែលជា​សាកលវិទ្យាល័យ​ឯកជន​លំដាប់​ទី​១ ក្នុងប្រទេស​កម្ពុជា​។


   
​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ ជា​និស្សិត​ដែលមាន​សមត្ថភាព​ពេញលេញ និង​ពោរពេញ​ដោយ​បទពិសោធន៍​ការងារ ព្រមទាំង​អាច​រកប្រាក់​ចំណូល​ខ្ពស់ កាន់​មុខតំណែង​ធំៗ​នៅតាម​បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ សហគ្រាស ឧស្សាហកម្ម ធនាគារ គ្រឹះស្ថាន​មី​ក្រួ​ហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ ក្រសួង មន្ទីរ … ទាំងនេះ​បានមកពី​ប្អូនៗ​ជ្រើសរើស​សាកលវិទ្យាល័យ​ដ៏​ត្រឹមត្រូវ​សម្រាប់​សិក្សា​។​

​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្ររង ចូលរៀន​លើក​ទី​២ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ ប្អូនៗ​អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​តាមរយៈ​អាសយដ្ឋាន អគារ ១៣-២០ និង​២៤ ផ្លូវ ២៥៣ សង្កាត់​ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ឬ​ទូរស័ព្ទ 010 875 696 / 093 499 270 / 069 5555 82 / 092 7777 08​។​







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com