ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើកាហ្វេធ្វើឲ្យកើត ឬបង្ការជំងឺខ្សោយបេះដូង?
× យោងទៅតាមសេចក្តីរាយការណ៍របស់ Daily Mail បានឲ្យដឹងថា ការញ៉ាំកាហ្វេត្រឹមពីរពែងក្នុងមួយថ្ងៃអាចបន្ថយការប្រឈមនឹងជំងឺខ្សោយបេះដូងបាន (ប៉ុន្តែបើញ៉ាំដល់ ៥ពែងអាចមិនល្អចំពោះសុខភាពឡើយ)។
ជំងឺខ្សោយបេះដូង មានន័យថា បេះដូងមិនអាចច្របាច់ឈាមទៅចិញ្ចឹមគ្រប់កន្លែងនៃរាងកាយបាន ហើយវាក៏បណ្តាលមកពីមូលហេតុច្រើន តែភាគច្រើនគឺជំងឺគាំងបេះដូងតែម្តង។ តាមការរំលឹកឡើងវីញទៅលើការសិក្សាចំនួន ៥ ដែលសួរសំណួរមនុស្សអំពីចំនួនកាហ្វេច្រើនប៉ុណ្ណាដែលពួកគេបានផឹក និងបន្តាប់មកពិនិត្យមើលថាតើពួកគេមានកើតជំងឺខ្សោយបេះដូងឬអត់នោះ បានរកឃើញថា ការញ៉ាមគាហ្វេ ៤ ទៅ៥ពេលក្នុងមួយថ្ងៃអាចបន្ថយការប្រឈមនឹងជំងឺខ្សោយបេះដូងបាន ១១ភាគរយ។ ការញ៉ាំកាហ្វេច្រើនពេកក៏មិនមានប្រយោជន៍អ្វីដល់សុខភាពដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការញ៉ាំកាហ្វេគ្រាន់តែត្រូវបានគេវាស់ម្តងប៉ុណ្ណោះ ហើយក៏មិនបានបញ្ចូលនូវការប្រែប្រួលផ្សេងៗក្នុងរយៈពេលញ៉ាំច្រើនឆ្នាំដែរ។ ដូច្នេះគេនៅតែមិនអាចច្បាស់ថា ការញ៉ាំកាហ្វេផ្តល់លទ្ធផលអ្វីចំពោះជំងឺខ្សោយបេះដូងដែរ។ ដោយសារតែការសិក្សាខ្លះមានអ្នកដែលកើតជំងឺគាំងបេះដូងរួចទៅហើយនោះ វានៅតែមិនច្បាស់ថាពួកគេនៅតែស្ថិតក្នុងដំណាក់កាលខ្លះនៃការខ្សោយបេះដូងឬអត់ទេនៅពេលការញ៉ាំកាហ្វេរបស់ពួកគេត្រូវបានវាយតម្លៃបន្ថែមនោះ។
សរុបមក ការរំលឹកឡើងវិញនេះមិនបានផ្តល់អំណះអំណាងថាកាហ្វេល្អចំពោះបេះដូងនោះទេ វាគ្រាន់តែបង្ហាញនូវទំនាក់ទំនងមួយរវាងការញ៉ាំកាហ្វេ និងការប្រឈមនឹងជំងឺខ្សោយបេះដូងប៉ុណ្ណោះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com