ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បាក់តេរី​ក្នុង​ពោះវៀន​អាច​ជាប់ទាក់ទង​នឹង​ភាពគ្រោះថ្នាក់​របស់​ខ្លាញ់​រាងកាយ​
18, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ BBC បាន​ឲ្យ​ដឹងថា ការ​បង្កើតជា​បាក់តេរី​ដែលមាន​ក្នុង​លាមក​មនុស្ស​អាច​ជះឥទ្ធិពល​ទៅលើ​កម្រិត​គ្រោះថ្នាក់​នៃ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​យើង​ដែរ​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​របស់​អង់គ្លេស​មួយ​ដែល​ពិនិត្យ​ទៅលើ​លាមក​ដែល​យក​ពី​កូនភ្លោះ និង​មនុស្ស​ធាត់​ជ្រុល​។ ការសិក្សា​បានបង្ហាញ​ថា អ្នក​ដែលមាន​បាក់តេរី​ក្នុង​លាមក​តិច គឺ​ទំនងជា​ងាយ​កើត​ជំងឺ​ធាត់​ជ្រុល​ខ្លាំង​។​



​ទំនាក់ទំនង​នេះ​គឺ​ខ្លាំង​បំផុត​ត្រង់​ថា​គេ​និយាយ​ទៅលើ​ខ្លាញ់​រុំ​សរីរាង្គ ដែល​ស្ថិតនៅ​ជុំវិញ​សរីរាង្គ​ក្នុង​ពោះ​តែម្តង​។ ខ្លាញ់​ប្រភេទ​នេះ​គឺមាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ Metabolic ដូចជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ព្រមទាំង​ជំងឺ​បេះដូង​សរសៃឈាម​តែម្តង​។​

​ការសិក្សា​ក៏បាន​រកឃើញថា កូនភ្លោះ​ដែល​ដូចគ្នា​បេះបិត​ទំនង​ជាមាន​បាក់តេរី​ស្រដៀង​គ្នា​ក្នុង​លាមក​របស់​ពួកគេ​ជាង​កូនភ្លោះ​ដែលមាន​មុខ​ខុសគ្នា ដែល​រឿងនេះ​ជា​ផ្នែក​មួយ​នៃ​ហ្សែ​ន​។ វា​ក៏​អាច​ពន្យល់បាន​ថា ហេតុអ្វី​បានជា​ការ​ធាត់​ជ្រុល​ពេលខ្លះ​កើត​ឡើងជា​លក្ខណៈ​គ្រួសារ​ដែរ​។​

​ការ​ញ៉ាំ​អាហារ​ផ្តល់​តុល្យភាព និង​រស់នៅ​បែប​សកម្ម​អាចជួយ​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខ​ភាពល្អ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com