កីឡាអន្តរជាតិ
អន្តរជាតិ
Man City បង្ហាញ​ភាពខ្លាំង ក្រោយ​ឈ្នះ Napoli ២-១ នៅ Champions League
18, Oct 2017 , 1:52 pm        
រូបភាព
​ក្រុម Manchester City បាន​យកឈ្នះ SSC Napoli ២-១ នា​ការប្រកួត​ក្របខណ្ឌ UEFA Champion League វគ្គ​សន្សំ​ពិន្ទុ ដែល​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​១៧ ខែតុលា​នេះ ក្នុង​ទឹកដី Etihad Stadium​។​



​កូនក្រុម​របស់លោក Pep Guardiola បាន​បើក​ការ​វាយ​សម្រុក​តាំងពីដើម​តង់​ដោយ​លេង​បាល់​ខ្លីៗ​ពីក្រោម​ទៅលើ​បាន​យ៉ាង​ល្អ​រហូត​សម្រេច​ទី​បាន​មួយ​គ្រាប់​ដោយ Raheem Sterling នៅ​នាទី​៩ មុនពេល Gabriel Jesus បន្ថែម​១​គ្រាប់​ទៀត​នៅ​៤​នាទី​បន្ទាប់​ជួយ​ឲ្យ Manchester City នាំមុខ​២-០ ក្នុង​តង់​ទី​១​។ ចូលដល់​វគ្គ​ទី​២ ក្រុម​មេឃ​ខៀវ​នៅតែ​បន្ត​គ្រប់គ្រង​បាល់​ច្រើន​ដដែល​ប​ន្តែ​មិនអាច​ធ្វើ​អ្វី​គូប្រកួត​បាន​រហូតដល់​នាទី ៧៤ ខ្សែបម្រើ Fernandinho បា​នប​ង្កើ​កំហុស​ក្នុង​គ្រោះថ្នាក់​ដែល​ធ្វើ​ឲ្យ Napoli តាម​បាន​មួយ​គ្រាប់​វិញ​ពី​កីឡាករ Amadou Diawara ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ ចប់​ការប្រកួត Manchester City ឈ្នះ Napoli ២-១​។



​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ Manchester City ឈរ​នៅ​កំពូល​តារាង​ពូ​ល F មាន​៩​ពិន្ទុ បន្ទាប់ពី​ប្រកួត​ឈ្នះ​ទាំង​៣​លើកចុងក្រោយ ខណៈដែល Napoli ស្ថិតនៅ​លេខ​មាន​៣​ពិន្ទុ ក្រោយ​ប្រកួត​៣​លើក ឈ្នះ​តែ​១​ម្តង​ប៉ុណ្ណោះ​។​

​តាំងពី​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មក Manchester City បាន​បង្ហា​ភាពខ្លាំង​របស់ខ្លួន​ដោយ​មិន​ស្គាល់​ចាញ់​សោះ​ក្នុងការ​ប្រកួត​១១​លើកចុងក្រោយ​ទាំង​ក្របខណ្ឌ​លី​ក​ក្នុងស្រុក និង​ពាន​កំពូល​អឺរ៉ុប​។ ការប្រកួត​៨​លើកចុងក្រោយ​នៅ Premier League ក្រុម​មេឃ​ខៀវ​អាច​រក​ជ័យជម្នះ​បាន​៧​លើក និង​ស្មើ​១​លើក មាន​២២​ពិន្ទុ ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​។ តើ​ក្រុម​មួយណា​ទៅ​ដែល​អាច​បញ្ចប់​ភាពមិន​ដែល​ចាញ់​របស់គេ​បាន​?



​សម្រាប់​ជំនួប​គូ​ពិសេស​១​ទៀត Real Madrid បាន​ត្រឹម​១​ស្មើ​ជាមួយ Tottenham Hotspur ក្នុង​ដី​ខ្លួនឯង នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។ ក្រុម​រហស្ស​មាន​មាន់​ខ្នាយ​មាស​បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​២៨ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​ពី​ខ្សែការពារ Raphael Varane បន្ទាប់ពី  Cristiano Ronaldo ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​តាម​ស្មើ​នៅ​ចុង​តង់​ទី​១ លទ្ធផល​នេះ​បាន​បន្ត​រហូតដល់​ចប់​ការប្រកួត​។ Real និង​Spurs បន្ត​ឈរ​នៅ​កំពូល​តារាង​មាន​៧​ពិន្ទុ ក្រោយ​ប្រកួត​៣​លើក ឈ្នះ​២ ស្មើ​១​ដូចគ្នា​។​



​ដោយឡែក​ក្រុម​មកពី​អង់គ្លេស​មួយទៀត​គឺ Liverpool បានទទួល​ជ័យជម្នះ​លើកដំបូង​របស់ខ្លួន​ក្រោយ​លត់ Maribor ៧-០ និង​ហក់​ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល E ផងដែរ​។ ៣​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នេះ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Jurgen Klopp ប្រកួត​ឈ្នះ​១​លើក និង​ស្មើ​២​លើក​មាន​៥​ពិន្ទុ ស្មើ​ក្រុម​លេខ​២ Spartak Moscow ដែរ​។​



​លទ្ធផល​គូ​ដ៏ទៃទៀត​នៃ​ពានរង្វាន់ Champion League៖
​ពូ​ល E
Maribor  ០ – ៧  Liverpool
Spartak Moscow  ៥ - ១ Sevilla
​ពូ​ល F
Feyenoord  ១ - ២ Shakhtar Donetsk
Manchester City  ២ - ១ SSC Napoli
​ពូ​ល G
Monaco  ១ - ២  Besiktas
RasenBallsport Leipzig  ៣ - ២  FC Porto
​ពូ​ល H
APOEL Nicosia ១ - ១ Borussia Dortmund
Real Madrid  ១ - ១ Tottenham Hotspur


Tag:
 បាល់ទាត់​
  UEFA Champion League
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com