ជាតិ
សុវត្តិភាព ចរាចរណ៍
កម្មករ​១​នាក់​ស្លាប់ និង​ជិត​៤0​នាក់​ទៀត របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​បាទី​
18, Oct 2017 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង នៅ​ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២0១៧​នេះ ដែល​បណ្តាល​ឲ្យ​កម្មករ​១​នាក់ ស្លាប់ ហើយ​៣៦​នាក់​ទៀត រងរបួស​។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​កើតឡើង​ពី​ការបុក​គ្នា​រវាង​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​ដឹក​ម៉ាស៊ីនបោកស្រូវ​។
​ក្រសួង​ការងារ លើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា កម្មករ ដែល​រងគ្រោះ​ទាំង​៣៦​នាក់ បានទទួល​ការជួយ​សង្គ្រោះ ពី​សំណាក់​អាជ្ញាធរ រួមទាំង​មន្ត្រី​បេឡា​ជាតិ​សន្តិសុខ​សង្គម​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ទៀតថា រហូត​ម​ដល់ពេលនេះ កម្មករ​ទាំងនោះ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​៕


Tag:
 កម្មករ​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com