ជាតិ
សេដ្ឋកិច្ច
USAID បានផ្ដល់​មូលនិធិ​សិក្សា​ដល់សាស្រ្តាចារ្យ និង​និស្សិត​កសិកម្ម ១៥​រូប ក្នុង​ទឹកប្រាក់ ៣៤​ម៉ឺន​ដុល្លារ​
19, Oct 2017 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) បានផ្ដល់​អាហារូបករណ៍ និង​មូលនិធិ​ស្រាវជ្រាវ ដល់​មន្រ្តីសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ចំនួន ១៥ រូប​ឲ្យ​បាន​បន្ត​ការសិក្សា​នៅ​កម្ពុជា  តាមរយៈ​កម្មវិធី​អាហារូបករណ៍ និង​មូល​និ​ធី​ស្រាវជ្រាវ​ថ្មី​លើ​ជំនាញ​កសិកម្ម​។​



​បន្ទាប់ពី​ធ្វើការ​ជ្រើសរើស​បេក្ខភាពរួចរាល់  កម្មវិធី​អាហារូបករណ៍ និង​មូលនិធិ​ស្រាវជ្រាវ​ថ្មី​លើ​ជំនាញ​កសិកម្ម ត្រូវបាន​ប្រកាស​បើក​នៅ​ថ្ងៃទី​១៨​តុលា​។ បេក្ខជន​ដែល​ទទួល​អាហារូបករណ៍​នេះ​មាន ៥​រូប​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​, ៤​រូប​ថ្នាក់អនុបណ្ឌិត និង​អ្នក​កាន់​គម្រោង​ស្រាវជ្រាវ​ចំនួន ៦​រូប​ទៀត​។ ការផ្ដល់​មូលនិធិ​សិក្សា​នេះ មានតម្លៃ​សរុប​ជាង ៣៤​ម៉ឺន​ដុល្លារ​អាមេរិក​។

​កម្មវិធី​អាហារូបករណ៍​នេះ ត្រូវបាន​គាំទ្រ​ដោយ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត (Feed The Future) របស់​រដ្ឋាភិបាល​អាមេរិក តាមរយៈ​ម​ជ្ឈ​ណ្ឌ​ល​ឧត្តមភាព​ប្រពលវប្បកម្ម​កសិកម្ម​និរន្ត​ភាព និង​អាហារូបត្ថម្ភ (CE SAIN) ។ CE SAIN ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​រវាង USAID និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។

CE SAIN ទទួលបាន​ហិរញ្ញវត្ថុ​ពី USAID ដែល​មូលនិធិ​ដំបូង គឺមាន​ចំនួន ២,៥​លាន​ដុល្លារ សម្រាប់​រយៈពេល ៥​ឆ្នាំ​។ មជ្ឈមណ្ឌល​នេះ​ធ្វើ​ការជំរុញ​ការស្រាវជ្រាវ និង​កសាង​សមត្ថភាព​វិស័យ​សាធារណៈ ដោយ​ផ្ដោត​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​ស្បៀង និង​អាហា​រូប​ប​ត្ថ​ម​នៅ​កម្ពុជា​៕

Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com