បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
លោក អុល អ្នកប៉ះកង់-ម៉ូតូ ទទួលផលពីព្រលានយន្តហោះភ្នំពេញ
× សកម្មភាពរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានឥទ្ធិពលលើរបរប៉ះកង់-ម៉ូតូរបស់លោក អុល។ ព្រលានយន្តហោះភ្នំពេញ ដែលលោក អុល ហៅយ៉ាងច្បាស់ថាអាកាសយានដ្ឋាអន្តរជាតិភ្នំពេញ កាន់តែរីកធំ ជើងហោះហើរកាន់តែច្រើន អ្នកដំណើរចេញចូលកាន់ច្រើន អតិថិជនរបស់លោក អុល ក៏កាន់តែច្រើនដែរ។
សូមស្តាប់បទសម្ភាសរបស់នាយយ៉ាន ដើម្បីស្គាល់ពីជីវិតប៉ះកង់-ម៉ូតូរបស់លោក អុល
នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺជាទីចិញ្ចឹមជីវិតរបស់លោក អុល។ កំណើនមនុស្ស កំណើនយានយន្ត កំណើនជើងហោះហើរ អាកាសយាន្តដ្ឋានកាន់តែរីកធំ អតិថិជនរបស់លោក អុល ក៏កើនដែរ។ អ្នកជួសជុល ប៉ះកង់-ម៉ូតូ បានប្រាប់នាយយ៉ានដែលបានជួបសម្ភាសលោកទាំងយប់ថា គាត់តែងតែចាប់ផ្តើមរបរគាត់នៅតាំងពីព្រលឹមស្រាងៗ រហូតដល់ម៉ោង១២យប់រៀងរាល់ថ្ងៃ។ លោក អុល បញ្ជាក់ឲ្យដឹងថា នៅពេលយប់លោកអាចយកថ្លៃឈ្នួលបានថ្លៃជាងពេលថ្ងៃ ប៉ុន្តែបញ្ហានៅត្រង់ថា លោកមិនអាចទ្រាំនឹងការអត់ដេកបាន ដែលអាចធ្វើឲ្យលោកធ្លាក់ខ្លួនឈឺ។
L’augmentation du nombre de vols et donc de voyageurs a poussé la SCA (Société Concessionnaire des Aéroports du groupe Vinci) propriétaire des aéroports du Cambodge à faire agrandir considérablement l’aéroport international de Phnom Penh. Même si ce phénomène a une influence sur la vie devant l’aéroport, notamment sur la voirie, celle-ci reste assez limitée. ស៊ឹម អុល qui répare les roues crevées à l’angle des rues fédération de Russie et វត្តតាំងក្រសាង depuis le début des interminables travaux d’aménagement de l’aérogare ne ressent qu’un effet positif indirect sur son activité. Etant donné que le traffic aérien se prolonge de plus en plus tard dans la nuit, អុល voit ses horaires s’allonger parallèlement car le boulevard où il est situé lui fournit des clients jusqu’au milieu de la nuit. Gageons que l’arrivée prochaine du train lui permettra de dégager une nouvelle source de revenus.
Tag:
នាយយ៉ាន
ពោធិ៍ចិនតុង
អាកាសយានដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com