ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​លឿន​អាចធ្វើ​ឲ្យ​មនុស្ស​កើត​ជំងឺ​បាក់​ទឹក​ចិត្តបាន​
12, Dec 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​ពី The Daily Telegraph បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​គឺមាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវ​ចិត្តបាន ហើយ​កាលណា​ញ៉ាំ​វា​ជា​ទៀងទាត់​នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ដែរ​។​



​ដំណឹង​មួយ​នេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​មួយ​របស់​ប្រទេស​អា​ស្ពា​ញ​ដែល​ពិនិត្យ​ទៅលើ​របៀប​ញ៉ាំ​អាហារ​លឿន​របស់​មនុស្ស​ចំនួន ៩០០០​ន​កា់ ថា​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ជំងឺ​បាក់​ទឹកចិត្ត​ឬ​អត់​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​អាហារ​លឿន​ច្រើន​បំផុត​ទំនងជា​ងាយ​កើត​ជំងឺ​បាក់​ទឹក​ចិត្តជា​អ្នក​ញ៉ាំ​អាហារ​នេះ​តិច​បំផុត​រហូតដល់ ៣៧​ភាគរយ ក្នុង​រយៈពេល ៦​ឆ្នាំ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ រឿងនេះ​មិនអាច​ធ្វើ​សេចក្តីសន្និដ្ឋាន​ដោយ​បង្ហាញថា អាហារ​លឿន​ជា​អ្នកបង្ក​ជំងឺ​បាក់​ទឹកចិត្ត​ដោយផ្ទាល់​នោះទេ​។ ប៉ុន្តែ​ការ​ញ៉ាំ​បឺ​ហ្គឺ​រាល់ថ្ងៃ​ពេក​ក៏​មិនមែនជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​រហូត​នោះដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com