ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាយុ ៧០​ឆ្នាំ​ហើយ​មាន​របៀប​រស់នៅ​ផ្តល់​សុខភាព​ទៀត​អាចជួយ​ឲ្យ​អាយុ​កាន់តែ​វែង​
19, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា ការដែល​រស់នៅ​បែប​សកម្ម និង​រស់នៅក្នុង​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ក្នុង​វ័យ ៧០​ឆ្នាំ អាចជួយ​បង្កើត​នូវ​ភាពខុសគ្នា​ដ៏​ធំ​មួយ​ចំពោះ​អាយុជីវិត​។​



​រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​ដ៏​ធំ​មួយ​របស់ Swedish ដែលមាន​មនុស្ស​ចាស់​អាយុ​ចាប់ពី ៧៥​ឆ្នាំ​ឡើងទៅ និង​បាន​រកឃើញថា អ្នក​ដែលមាន​របៀប​រស់នៅ​ផ្តល់​សុខភាព (​ដូចជា​មិន​ជក់បារី និង​ហាត់ប្រាណ​ទៀត​ទាត់​) អាចមាន​អាយុ​វែង​ជា​អ្នក​ដែលមាន​របៀប​រស់នៅ​មិន​ផ្តល់​សុខភាព​រហូតដល់ ៥​ឆ្នាំ​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា អ្នកស្រាវជ្រាវ​បាន​រកឃើញ​កត្តា​ជាច្រើន​ដែល​មិន​ជាប់ទាក់ទង​នឹង​សុខភាព​រាងកាយ​ដោយផ្ទាល់​ទេ​ដូចជា ការ​មានជីវិត​ក្នុងសង្គម​ដ៏​សកម្ម និង​ធ្វើ​នូវ​សកម្មភាព​ផ្សេងៗ​ក្នុងពេល​ទំនេរ​ជា​ទៀងទាត់ ហើយ​រឿង​ទាំងនេះ​ក៏​ជួយ​បង្កើន​អាយុ​កាន់តែ​វែង​ដែរ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា នៅពេល​មនុស្ស​ចាស់​មាន​ទម្លាប់​រស់នៅ​ផ្តល់​សុខភាព (​មិន​ជក់បារី​) និង​រក្សា​ភាព​សកម្ម​របស់​រាងកាយ សកម្ម​ក្នុងសង្គម និង​រវល់​ជាប់​អាចជួយ​ឲ្យ​ពួកគេ​រស់នៅ​កាន់តែ​យូរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com