អត្ថបទពាណិជ្ជកម្ម
អចលនទ្រព្យ​តម្លៃ​ជាង​២០​លាន​ដុល្លារ​លក់ដាច់​ក្នុង​ពិធី​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​ទី​២
19, Oct 2017 , 11:20 am        
រូបភាព
​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​ទី​ពីរ​រៀបចំ​ដោយ​ក្រុមហ៊ុន Realestate.com.kh បានទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​៤០០០​នាក់​ដែល​បានមក​ចូលរួម​ក្នុង​សាល​ធំ​សណ្ឋាគារ​ណាហ្គា​វើ​ល​កាលពី ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅ​រិ៍ ទី​៦ និង​ទី​៧ ខែតុលា ឆ្នាំ​២០១៧​។​

​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​ទី​ពីរបាន​បិទ​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​សៅ​រិ៍​ជាមួយនឹង​លទ្ធផល​ដ៏​ជោគជ័យ​សម្រាប់​ក្រុមហ៊ុន​សាងសង់ និង​អ្នកទិញ​អចលនទ្រព្យ​។ ក្រុមហ៊ុន​សាងសង់​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​លក់ដាច់​អចលនទ្រព្យ​អំឡុងពេល​ពីរ​ថ្ងៃ​ដោយ​ទទួលបាន​ការលក់ និង​កក់​ចំនួន​១៣៣​យូ​នី​ត​ដែល​គិត​ជា​ទឹកប្រាក់​មានតម្លៃ​ជាង ២០​លាន​ដុល្លារ​។​

​ពិព័រណ៍​នេះ​អាច​ប្រព្រឹត្តទៅបាន​ដោយមាន​ការ​ឩ​ប​ត្ថ​ម្ភ​ពី​ក្រុមហ៊ុន VDB Loi, គេហទំព័រ Homeloan.com.kh ក្រុមហ៊ុន Harvey Law Group និង​ក្រុមហ៊ុន​អចលនទ្រព្យ South East Property Services Cambodia (SEAPS) និង​ជាពិសេស​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ក្រុមហ៊ុន Realestate.com.kh ។​



​ទទួលបាន​លទ្ធផល​លក់​ច្រើនជាងគេ​គឺ​ក្រុមហ៊ុន Prince Real Estate Group ដែល​បាន​លក់ដាច់​៣៨​យូ​នី​តនៃ​គម្រោង​ខុន​ដូរ Prince Modern Plaza and Central Plaza ហើយ​បន្ទាប់មក​គឺ ក្រុមហ៊ុន Naki Group ដែល​លក់ដាច់​៦​យូ​នី​ត និង​ទទួល​បានការ​កក់​ចំនួន​៣២​យូ​នី​ត​នៅក្នុង​គម្រោង​បុរី​ខុសៗ​គ្នា​របស់ខ្លួន​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ល្បីល្បាញ​ក្នុងស្រុក  Orkide Villa  ក៍បាន​លក់ដាច់​ចំនួន​១៤​យូ​នី​តនៃ​គម្រោង​របស់ខ្លួន​ដែល​កំពុង​សាងសង់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន Creed Group និង Star 5 Developers លក់ដាច់​បាន​៧​យូ​នី​ត និង​៥​យូ​នី​តរៀង​គ្នា​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ដទៃទៀត​ដូចជា​Blue Bay, City Park និង Star City ក៏បាន​លក់ដាច់​មួយចំនួន​ដែរ​ក្នុងអំឡុងពេល​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​ទី​ពីរ​។​

​ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដូចជា​ជនជាតិ​ចិន​ចំនួន​៤០​ភាគរយ ខ្មែរ​៤០​ភាគរយ​និង​ជាតិ​សាសន៍​ដទៃទៀត​ចំនួន​២០​ភាគរយ​។ អ្នកចូលរួម​អាច​ចូល​ស្ដាប់​កម្មវិធី​សិក្ខាសាលា​ក្រោម​ប្រធានបទ​ល្អៗ​មួយចំនួន​ដូចជា​៖ ដំបូន្មាន​ស្ដីពី​ច្បាប់​ពន្ធដារ និង​ការវិនិយោគ​លើ​អចលនទ្រព្យ​ដែល​បកស្រាយ​ជា​បី​ភាសា​៖ ខ្មែរ អង់គ្លេស និង​ចិន​។​

​អ្នកចូលរួម​ក្នុង​ពិព័រណ៍​ម្នាក់​ដែល​ធ្វើដំណើរ​ពី​ហុងកុង​បាន​និយាយថា​ខ្ញុំ​ដឹង​ពី​ព័រ​ណ៍​នេះ​តាម​អ៊ី​ន​ធ័​រ​ណែ​ត​ហើយ​វា​ល្អ​មែនទែន​អ្វីដែល​ខ្ញុំ​បានឃើញ​នៅទីនេះ​ល្អ​ជាង​អ្វីដែល​ខ្ញុំ​ធ្លាប់​ឃើញ​នៅ​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទទួលបាន​ការ​កក់​យូ​នី​ត​នៅនឹងកន្លែង​ហើយ​ទទួលបាន​ចំំ​ណាប់​អារម្មណ៍​ទិញ​អចលនទ្រព្យ​ជាច្រើន​ពី​សំណាក់​អតិថិជន​។ អ្នកទិញ​ឈ្នះ​រង្វាន់​ម៉ាស៊ីនត្រជាក់​ចំនួន​បី​រង្វាន់​ពី​ក្រុមហ៊ុន Hitachi ហើយ​អ្នកទិញ​១០​នាក់​ឈ្នះ​រង្វាន់​ដំណើរ​កំសាន្ត​ចំនួន​ពីរ​ថ្ងៃ​ទៅលេងរ​ម្មនី​យ​ដ្ឋា​ន​វី​គិរី​រម្យ​។​

​កញ្ញា Kelly អនុប្រធាន​ផ្នែក​លក់ និង​នាយក​ទីផ្សារ​ក្រុមហ៊ុន Creed Group បាន​ថ្លែងថា​ពិព័រណ៍​អចលនទ្រព្យ​នេះ​ទាក់ទាញ​អ្នកទិញ​យ៉ាងច្រើន​ព្រមទាំង​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ច្រើនជាង​មុន​ចូលរួម​។ ពិព័រណ៍​នេះ​ធំ​ជាង​កាលពី​លើក​មុន ហើយ​Creed Group បាន​លក់ដាច់​៧​យូ​នី​ត​ជាមួយ​គម្រោង​ពីរ​៖ Bodaiju Residences និង Arata Garden Residences ក្នុងចំណោម​គម្រោង​ចំនួន​បី​។ 



​លោក Tony Yu ប្រធាន​ទីផ្សារ​នៃ​គម្រោង Orkide Villa មាន​ចំណាប់អារម្មណ៍​ស្រដៀង​នឹង​កញ្ញា Kelly យើង​មាន​សេចក្ដី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ដែល​បាន​ជួយ​ឱ្យ​យើង​លក់ដាច់​អចលនទ្រព្យ​ក្នុងអំឡុងពេល​នៃ​ការតាំងពិព័រណ៍​នេះ​។ លោក​ជឿថា​ពិព័រណ៍​នេះ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នកទិញ​អចលនទ្រព្យ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហើយ​ជម្រុញ​ក្រុមហ៊ុន​ក្នុងស្រុក​ឱ្យចូល​រួម​កាន់តែច្រើន ថែមទៀត​ចំពោះ​ព្រឹត្តិការណ៍​លើក​ក្រោយ​ដោយ​នឹងមាន Orkide Villa ចូលរួម​ផងដែរ​។​

​ក្រុមហ៊ុន Prince Real Estate Group ដែល​លក់ដាច់​៣៨​យូ​នី​ត​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ទទួលបាន​ការ​កក់​គម្រោង Prince Modern Plaza របស់ខ្លួន​ជាច្រើន​បន្ទាប់ពី​ពិព័រណ៍​នេះហើយ​រីករាយ ជាមួយនឹង​លទ្ធផល​ដែល​ទទួលបាន​ពេល​ពិព័រណ៍​អចលនទ្រព្យ​នេះ​បាន​បិទ​បញ្ចប់​។​

​អ្នកតំណាង​ផ្នែក​លក់​គម្រោង Blue Bay និយាយថា​យើង​មានបំណង​បង្ហាញ​គម្រោង​របស់​យើង​អោយ​អ្នកទិញ​បាន​ស្គា​ល់ហើយ​ពិព័រណ៍​នេះ​គឺជា​មធ្យោបាយ​ដ៏​ល្អ​ក្នុងការ​ទាក់ទាញ​អ្នកទិញ​កាន់តែច្រើន មក​ពិចារណា​លើ​គម្រោង​របស់​យើង​។ អ្នកទស្សនា​ទាំងនោះ​គឺជា​អ្នកទិញ​ថ្ងៃ​អនាគត​របស់​យើង យើង​ទទួលបាន​អ្នកទិញ​ពីរ​នាក់​ជា​ជន​ជាតិចិន​។ ឆ្លុះបញ្ចាំង​ពី​ពិព័រណ៍​នេះ លោក Tom O’Sullivan ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Realestate.com.kh ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ មានប្រសាសន៍ថា​នៅពេលដែល​អ្នកវិនិយោគ​មកពី​គ្រប់​តំបន់​មកដល់​ទីក្រុង​ភ្នំពេញ​មក​ចូលរួម​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​របស់​យើង ពួកគេ​អាចមាន​អារម្មណ៍ និង​ដឹង​ពី​ប្រទេស​កម្ពុជា​។ ពួកគេ​បានឃើញ​ពី​ការប្រែប្រួល​យ៉ាងខ្លាំង ដែល​កំពុង​កើតឡើង​នៅទីនេះ​ចំពោះ​វិស័យ​សំណង់ និង​អចលនទ្រព្យ​។​



​លោក​បន្តថា​លោក​រីករាយ​នឹង​ការដែល​អ្នកចូលរួម​ចាប់ផ្ដើម​យល់​ពី​ភាពប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុងតែ​ប្រែក្លាយ​កម្ពុជា​អោយទៅជា​មជ្ឍមណ្ឌល​សេដ្ឋកិច្ច​សម្រាប់​វិនិយោគិន​។ ប្រការនេះ​ផ្ដល់ ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​កាន់តែច្រើន​មក​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុ​ុ​ង​ប្រទេស​កម្ពុជា​។​

​ដៃគូរ​ផ្សព្វផ្សាយ​សម្រាប់​ព្រឹត្តិការ​នេះ​រួមមាន ការ​សែត The Khmer Times; AEC News Today; Jian Hua Daily; Gold Zone Media; Grep Tech; B2B Cambodia; Angkor Today; The British Chamber of Commerce; The American Chamber of Commerce; The European Chamber of Commerce: Property Report; CVEA; CCA; Kampuchea Thmey; Cambonomist; Thmey Thmey; E-Link; Biz Khmer; Business Cambodia; Tranio International Property; BTV & the Sin Chew Daily ។​

​អំពី Realestate.com.kh:
Realestate.com.kh បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៩ ហើយ​ក្រុមហ៊ុន​បាន​រីកចម្រើន​ទៅមុខ​ជានិច្ច និង​បាន​ក្លាយជា​គេហទំព័រ​អ​ល​ចនទ្រ​ព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​។ យើង​មាន​អចលនទ្រព្យ​ជាង ៥០,០០០ ប្រភេទ​សម្រាប់​ដាក់លក់ និង​ជួល នៅលើ​គេហទំព័រ និង​នៅលើ​កម្មវិធី​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​រួម​ជាមួយនឹង​អ្នក​ចូល​ទស្សនា​រាប់ពាន់នាក់​ជា​រៀងរាល់ខែ​។

© រក្សាសិទ្ធិដោយ thmeythmey.com