កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Man Utd, PSG និង Barca សុទ្ធតែ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ឈរ​កំពូល​តារាង
19, Oct 2017 , 2:02 pm        
រូបភាព
​ក្រុម Manchester United, Paris Saint Germain និង Barcelona អាច​រកបាន​៩​ពិន្ទុ​ពេញ ក្រោយ​ឈ្នះ​ទាំង​៣​ប្រកួត​ជាប់​គ្នា នៃ​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពាន UEFA Champion League នៅ​រាត្រី​ទី​១៨ ខែតុលា​នេះ​។​



​ក្រុម Manchester United បាន​យកឈ្នះ Benfica ក្នុង​លទ្ធផល ១-០ នៃ​ការប្រកួត​លើក​ទី​៣ វគ្គ​ជម្រុះ​ពូ​ល A​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​បិសាច​ក្រហម​ធ្វើបាន​ដោយ​ការទា​ត់បាល់ Free Kick ចម្ងាយ​ឆ្ងាយ​របស់ Marcus Rashford ដែល​អ្នកចាំទី Mile Svilar របស់ Benfica ចាប់បាន​ហើយ តែ​វ​ផុត​ខ្សែ​ទី​។​



​ការប្រកួត​៣​លើកចុងក្រោយ​នៅ Champions League របស់​កូនក្រុម​លោក Jose Mourinho គឺ​ឈ្នះ​គ្រប់​ប្រកួត​មាន​៩​ពិន្ទុ​ឈរ​នៅ​លេខ​១ និង​មាន​ភាគរយ​ច្រើន​ដើម្បី​បន្តទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ចំណែក Basel ដែល​ឈ្នះ CSKA Moscow ២-០ បន្ត​ឈរ​លេខ​២ មាន​៦​ពិន្ទុ​។​

​រីឯ​ក្រុម​ខ្លាំង​មកពី​លី​ក​កំពូល​បារាំង Paris Saint Germain ក៏​អា​ចរក​ជ័យជម្នះ​ទាំង​៣​ប្រកួត​ដែរ ក្រោយ​លត់ Anderlecht ៤-០ ក្នុង​ពូ​ល B មាន​៩​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១ តាម​ពីក្រោយ​ដោយ​ម្ចាស់​ជើងឯក​លី​ក​កំពូល​អាល្លឺម៉ង Bayern Munich ដែលមាន​៦​ពិន្ទុ​។​



៤​គ្រាប់​របស់ PSG ធ្វើបាន​ដោយ​កីឡាករ​៤​រូប​រួមមាន Kylian Mbappe, Edinson Cavani, Neymar និង Angel Di Maria​។​

​ដោយឡែក​ក្រុម​មកពី​តំបន់​ស្វយ័ត Catalonia នៃ​ប្រទេស​អេ​ស្ប៉ា​ញ FC Barcelona បាន​យកឈ្នះ Olympiacos នៃ​ប្រទេស​ក្រិ​ក ៣-១ និង​ជា​ជ័យជម្នះ​លើក​ទី​៣​ផងដែរ ដើម្បី​បន្ត​ឈរ​កំពូល​តារាង សម្រាប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D ខណៈ Juventus មាន​៦​ពិន្ទុ​ក្រោយ​ឈ្នះ Sporting ២-១ ស្ថិតនៅ​លេខ​២​។



​លទ្ធផល​គូ​ដ៏ទៃទៀត​នៃ​ពានរង្វាន់ Champion League៖
​ពូ​ល A
Benfica ០ - ១ Manchester United
CSKA Moscow ០ - ២ Basel
​ពូ​ល B
Anderlecht ០ - ៤ Paris Saint Germain
Bayern Munich ៣ - ០ Celtic
​ពូ​ល C
Qarabag FK ០ - ០ Atletico Madrid
Chelsea ៣ - ៣ Roma
​ពូ​ល D
Barcelona ៣ - ១ Olympiacos
Juventus ២ - ១ Sporting CP


Tag:
 បាល់ទាត់​
  UEFA Champion League
© រក្សាសិទ្ធិដោយ thmeythmey.com