ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតឈីបអង្គចងចាំ ធំជាងគេលើពិភពលោក បោះទុន ១៨ពាន់លានដុល្លារ ដើម្បីផលិតឈីបបន្ថែមទៀត
19, Oct 2017 ,
2:38 pm
រូបភាព
×
ដោយ:
ជី ដាណា
ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានប្រកាសថា ខ្លួនកំពុងបោះទុន១៨ពាន់លានដុល្លារ សម្រាប់ធ្វើការ វិនិយោគថ្មី នៅក្នុងការពង្រីកផលិតភាពគ្រឿងឧបករណ៍អេឡិចត្រូនិច នៅក្នុងប្រទេសកូរ៉េខាងត្បូង។
អ្នកប្រើប្រាស់ដែលធ្លាប់តែស្គាល់ម៉ាកសាមសុងដ៏ល្បី តាមរយៈទូរស័ព្ទដៃ និងទូរទស្សន៍ តាមការពិត ក្រុមហ៊ុនសាមសុង ក៏ជាក្រុមហ៊ុនធំបំផុតខាងផលិតបន្ទះឈីបអង្គចងចាំមួយដែរ។ តាមរយៈទិន្នន័យ ចងក្រងដោយ Bloomberg គ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិចបង្កើនប្រាក់ចំណូលជាងពាក់ កណ្តាលសម្រាប់ក្រុមហ៊ុននៅក្នុងឆ្នាំ២០១៦។ ដូច្នេះការវិនិយោគចុងក្រោយនេះ មានន័យថា ប្រាក់ចំណូលទាំងនោះ នឹងត្រូវបានពង្រីកបន្ថែមទៀត។
តាមរយៈការប្រកាសរបស់ក្រុមហ៊ុនមួយដែលធ្វើឡើងកាលពីថ្ងៃអង្គារ ក្រុមហ៊ុនសាមសុងបានប្រកាស ការវិនិយោគរោងចក្រ Pyeongtaek ថ្មីនៅត្រឹមឆ្នាំ ២០២១ ដែលប្រមាណជា ១៣.៥ ពាន់លានដុល្លារ នៃការចំណាយ ហើយគ្រោងនឹងតម្លើងរហូតដល់ ២៦ពាន់លានដុល្លារ។
ការប្រកាសវិនិយោគរបស់ក្រុមហ៊ុនសាមសុងត្រូវបានធ្វើឡើងស្របពេលការចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៃបន្ទះឈីប នៅក្នុងរោងចក្រ Pyeongtaek ។ ការឈានមុខនៅក្នុងវិស័យរថយន្ត ជាមួយការបង្កើត គំនិតថ្មីៗក្នុងសម័យអ៊ីនធឺណែត ត្រូវបានរំពឹងទុកសម្រាប់តម្រូវការនៃគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិច នៅឆ្នាំខាងមុខ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនសាមសុងក៏មានគម្រោងក្នុងការបង្កើតរោងចក្រទីពីរនៅក្នុងខេត្តស៊ីអាន ប្រទេសចិន ដែលទីតាំងនោះកំពុងត្រូវបានស្ថិតក្នុងការពិចារណានៅឡើយ។ រោងចក្រទីមួយរបស់ សាមសុង ក្នុងខេត្តស៊ីអានត្រូវបានសាសង់តាំងពីឆ្នាំ ២០១៤ មក ហើយបច្ចុប្បន្នកំពុងស្ថិតក្នុង ប្រតិបត្តិការការងារយ៉ាងពេញទំហឹង។
ជាមួយនឹងវិនិយោគថ្មីនេះ សាមសុងមានបំណងពង្រឹងបណ្តាញរោងចក្រសកលលោក ក៏ដូចជា អភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានទាំងមូលឲ្យបានឆាប់រហ័សបំផុត។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម