ពីនេះ ពីនោះ
ការនេសាទ​ត្រី​ហាក់​ក្លាយជា​ល្បែង​ប្រជាប្រិយ​ដ៏​ពេញនិយម សម្រាប់​កុមារ​នៅតាម​ស្រុក​ស្រែចម្ការ​
19, Oct 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កុមារា​បួន​នាក់ ក្នុង​ដៃ​មាន​កាន់​ឧបករណ៍​នេសាទ​ប្រពៃណី «​អង្រុត​» និង​រំពាត់ ដើម្បី​រុត និង​ចាប់​ត្រី​ដែល​ផុស​ចេញពី​គន្លង​ត្រាក់ទ័រ​ដែល​កំពុង​រាស់​រាន​ដី​។ ក្រៅពី​ការសិក្សា និង​ការជួយ​កិច្ចការ​ជំនួស​ដៃជើង​ឪពុកម្តាយ ដូចជា​ឃ្វាល​គោក្របី​ជាដើម ការនេសាទ​តាម​វាលស្រែ ថ្លុក ត្រពាំង បឹងបួរ ហាក់​ក្លាយជា​ល្បែង​ប្រជាប្រិយ​ដ៏​ពេញនិយម សម្រាប់​កុមារ​នៅតាម​ស្រុក​ស្រែចម្ការ​។ នៅ​កម្ពុជា​ត្រី​ជា​ប្រភព​ចំណីអាហារ​ដ៏​សំខាន់​មួយ សម្រាប់​ជនក្រីក្រ​នៅតាម​ជនបទ ដោយសារតែ​ភាពសម្បូរ​បែប និង​ភាព​ងាយ​រក បាន ត្រី​បានរួម​ចំណែក​យ៉ាង​ធំ​ដល់​សន្តិសុខ​ស្បៀង​ជាតិ​។



ទោះបី​ត្រី​មាន​ជីវជាតិ​ខ្ពស់​ហើយ​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី ក៏​ចំនួន​ប្រជាជន​នៅតែ​ទទួលរង​ពី​កង្វះ​អាហារូបត្ថម្ភ​យ៉ាងធ្ងន់ធ្ងរ ពិសេស​ក្នុងចំណោម​កុមារ និង​ស្ត្រី​ដដែល​។ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ឆក់​ត្រី ព្រមទាំង​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ផ្សេងៗ ព្រមទាំង​ការចាប់​កូន​ត្រី​ធ្វើ​អាជីវកម្ម​ក្នុង​រដូវ​បិទ​នេសាទ បាន​ជួយ​ជំរុញ​ឲ្យ​ត្រី​ក្នុង​ធម្មជាតិ​កាន់តែ​ហិន​ហោចទៅៗ​។ (​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com