អត្ថបទពាណិជ្ជកម្ម
អ៊ែមមឺរឹតចំណាយ ១៥លានដុល្លារក្នុងយុទ្ធនាការផ្សព្វផ្សាយទីក្រុងឌូប៉ៃ និងទាក់ទាញការធ្វើដំណើរកាន់តែច្រើន
× យុទ្ធនាការនេះត្រូវបានគេស្គាល់តាមរយៈបទភ្លេងដ៏ល្បីរបស់ក្រុម Queen បានបង្ហាញពីបណ្ដាញ ជាសកលរបស់ក្រុមហ៊ុនអ៊ែមមឺរឹត និងផលិតផលជាច្រើននៅលើយន្តហោះ ។ ក្នុងថ្ងៃនេះ អ៊ែមមឺរឹត បង្ហាញពីយុទ្ធនាការមួយដែលប្រើទឹកប្រាក់ដល់ទៅ១៥លានដុល្លារសហរដ្ឋអាមេរិកដើម្បី ទាក់ទាញភ្ញៀវទេសចរ ក្នុងការធ្វើដំណើរឲ្យកាន់តែច្រើនក៏ដូចជា ផ្សព្វផ្សាយពីវិសាលភាពនៃ បណ្ដាញដៃគូដ៏ធំទូលាយ ទៅកាន់គ្រប់ទិសទៅលើពិភពលោកដោយរួមបញ្ជូលទាំង ទីក្រុងឌូប៉ៃ និងតំបន់ជុំវិញនោះ។
យុទ្ធនាការនេះប្រើប្រាស់បទភ្លេងដែលតាក់តែងដោយក្រុមតារារ៉ុក ជនជាតិអង់គ្លេស Queen ដែលមានចំណងជើងថា «Don’t stop me now» ហើយត្រូវបានរកឃើញក្នុងការសិក្សាវិទ្យាសាស្ត្រថា ទំនុកភ្លេងនៃបទចម្រៀងនេះធ្វើឲ្យអ្នកស្ដាប់មានអារម្មរណ៍សប្បាយរីករាយ ឬ «មានអារម្មណ៍ល្អ» និងបានជាប់ចំណាត់ថ្នាក់ក្នុងចក្រភពអង់គ្លេសកាលពី៥០ឆ្នាំមុន។ ស្ពតពាណិជ្ជកម្មនេះបានប្រើ ប្រាស់ប្លង់ថតយ៉ាងឆ្លាតវៃ ដែលធ្វើការផ្លាស់ប្ដូរប្លង់បានយ៉ាងរលូនរវាងតំបន់គោលដៅសំខាន់ៗ និង លក្ខណៈពិសេសនៅលើយន្តហោះរបស់ អ៊ែមមឺរឹត និងធ្វើឲ្យអ្នកទស្សនានឹកឃើញដល់ទិដ្ឋភាពរឿង ដែលបង្ហាញ«ទិដ្ឋភាពមួនៅក្នុងទិដ្ឋភាពមួយទៀត»។ ស្ពតពាណិជ្ជកម្មនេះបានចរំលេចភាពអស្ចារ្យ ក្នុងទីក្រុងឌូប៉ៃ អមជាមួយភ្លេងបញ្ជាក់ពីរបៀបដែល អ៊ែមមឺរឹត ភ្ជាប់ជាមួយពិភពលោកតាមរយៈ ទីក្រុងឌូប៉ៃ។
លោក Boutros Boutros អនុប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនង ទីផ្សារ និងម៉ាកសាជីវកម្ម បានមាន ប្រសាសន៍ថា៖ «អ៊ែមមឺរឹត និងឌូប៉ៃ តែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ រៀងរាល់ថ្ងៃ អ៊ែមមឺរឹត ប្រតិបត្តិការហោះហើរជាង ៥០០ជើង ដែលភ្ជាប់ឌូប៉ៃ ជាមួយប្រទេសលើពិភពលោក ហើយភ្ជាប់ ប្រទេសទាំងនោះតាមរយៈទីក្រុងឌូប៉ៃ។ ចាប់តាំងពីថ្ងៃចាប់ផ្តើមដំបូង អ៊ែមមឺរឹត មានមោទនភាពក្នុង ការផ្សព្វផ្សាយតំបន់របស់ពួកយើងយ៉ាងសកម្ម។ទីក្រុងឌូប៉ៃ ផ្ដល់បទពិសោធន៍យ៉ាងអស្ចារ្យនៅ ព្រលាន យន្តហោះលំដាប់ពិភពលោករបស់ខ្លួនហើយទីក្រុងឌូប៉ៃបានក្លាយជាតំបន់គោលដៅ កំពូលក្នុង សកលលោក ដោយសារទីក្រុងឌូប៉ៃបានធ្វើការវិនិយោគជាបន្តបន្ទាប់ក្នុងការនាំយក ភាពទាក់ទាញថ្មីៗ និងការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធជូនដល់ភ្ញៀវទេសចរណ៍អន្តរជាតិ»។
លោកបានបន្ថែមទៀតថា៖ «អ៊ែមមឺរឹត ជឿជាក់ថា មនុស្សគ្រប់រូប មិនថាមានប្រវត្តិបែបណា សុទ្ធតែ មានបំណងប្រាថ្នាធំក្នុងការធ្វើដំណើរ និងទទួលបទពិសោធន៍ពីពិភពលោកដោយខ្លួនឯងផ្ទាល់។ ពួក គេចង់ទទួលបានការលើកទឹកចិត្ត ស្វែងរកអ្វីដែលថ្មី និងទទួលបានភាពសប្បាយរីករាយ។ នេះជាមូល ហេតុដែលពួកយើងសម្រេចជ្រើសរើសបទចម្រៀងរបស់ Queen និង វិធីសាស្ត្រ មានភាពច្នៃប្រឌិត ដែលអាចធ្វើឲ្យមានអារម្មណ៍រីករាយ និងពោរពេញដោយថាមពល ដើម្បីរំលឹកអតិថិជនទាំងអស់ពី ភាពរំភើបរីករាយក្នុងការធ្វើដំណើរ។»
យុទ្ធនាការនេះនឹងធ្វើឡើងក្នុងទីផ្សារសំខាន់ៗជុំវិញពិភពលោក ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ តុលា។ ស្ពតពាណិជ្ជកម្មនេះត្រូវបានបញ្ចេញគំនិត និងនិពន្ធសាច់រឿងដោយក្រុមហ៊ុនផ្ទាល់ ហើយនិងថត ដោយ លោក Vaughan Arnell អ្នកដឹកនាំ ដែលឈ្នះពានរង្វាន់។ ការផ្លាស់ប្ដូរប្លង់ជាបន្តបន្ទាប់ ដោយ មិនមាន «ប្លង់កាត់» ត្រូវបានធ្វើឡើងក្នុងកម្មវិធីកុំព្យូទ័រដាក់បញ្ជូលរូបភាពទំនើប CGI ដោយក្រុមហ៊ុន MPC ក្នុងទីក្រុងឡុដ៏ ដែលឈ្នះពានរង្វាន់អូស្ការ ទទួលបន្ទុកផ្នែកស្ទូឌីយោ ការកាត់តរូបបំភាន់ពិសេស SFX ក្នុងរឿង Jungle Book។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com