កីឡាជាតិ
ជាតិ
សំបុត្រ​ទស្សនា U19 កម្ពុជា​ស្វាគមន៍​ចិន មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន​ចាប់​លក់​នៅ​ថ្ងៃទី​២០
20, Oct 2017 , 7:59 am        
រូបភាព
ដោយ:
​សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​យុវជន​ទ្វីបអាស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ AFC U19 Championship 2018 វគ្គ​ជម្រុះ​ពូ​ល G នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ផ្តើម​លក់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​។ សំបុត្រ​មាន​ពីរ​ប្រភេទ តម្លៃ​១​ម៉ឺន​រៀល​សម្រាប់​កន្លែង​មាន​ដំបូល និង​៥​ពាន់​រៀលកន្លែង​គ្មាន​ដំបូល​។ ទស្សនិកជន​អាច​រក​ទិញ​សំបុត្រ​នេះ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។





​ក្រុមកីឡា​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ចិន មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន​ក្នុង​វគ្គ​ជម្រុះ​ពូ​ល G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2018 ចន្លោះ​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៨ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្នុងនោះ U19 កម្ពុជា​ជួប​បើកឆាក​ជាមួយ​ចិន​នៅ​ថ្ងៃទី​២២ តុលា មុន​ស្វាគមន៍​មី​យ៉ាន់​ម៉ា​នា​ជំនួប​លើក​ទី​២ និង​ហ្វីលីពីន​ចុងក្រោយ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២៦ និង​ទី​២៨ ខែតុលា ឆ្នាំ​២០១៧​។ ស្ថានីយទូរទស្សន៍ BTV នឹង​ផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​ទាំងអស់​៕



Tag:
 បាល់ទាត់​
  AFC U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com