ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុភមង្គលអាចជួយរក្សាបេះដូងឲ្យមានសុខភាពល្អបាន
× ការសិក្សាមួយដែលបានធ្វើការវិភាគទៅលើប្រព័ន្ធជាច្រើនក្នុងរាងកាយនោះបានបង្ហាញថា កាលណាសុខភាពផ្លូវកាយ និងចិត្តកាន់តែល្អ វាក៏ជាប់ទាក់ទងនឹងសុខភាពល្អចំពោះប្រព័ន្ធបេះដូងសរសៃឈាមផងដែរ។
តាមការរំលឹកឡើងវិញទៅលើការស្រាវជ្រាវនោះបានឲ្យដឹងថា ការដែរលមានអារម្មណ៍វិជ្ជមានចំពោះជីវិតខ្លាំង នោះជាវិធីការពារខ្លួនពីជំងឺបេះដូងសរសៃឈាមដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ហើយក៏ជាប់ទាក់ទងនឹងសកម្មភាពផ្លូវសុខភាពកាន់តែច្រើនដែរដូចជា មិនជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើន ការញ៉ាំរបបអាហារផ្តល់សុខភាព និងគេងលក់ស្រួល។
យ៉ាងណាមិញ វានៅតែមានការពិបាកនៅឡើយក្នុងការសន្និដ្ឋានថា ការមានទំនាក់ទំនងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលជំរុញឲ្យមានសុខភាពកាន់តែល្អណាស់ ព្រោះតែការសិក្សានេះមានដែនកំណត់ច្រើន។
យ៉ាងណាមិញ សម្រាប់មនុស្សគ្រប់គ្នាដែលមានអារម្មណ៍បាក់ទឹកចិត្ត ឬចង់ដឹងអំពីសុខភាពបេះដូងសរសៃឈាមនោះ យកល្អគួរតែពិគ្រោះជំងឺជាមួយគ្រូពេទ្យ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com