ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុភមង្គល​អាចជួយរ​ក្សា​បេះដូង​ឲ្យ​មាន​សុខ​ភាពល្អ​បាន​
20, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​ដែល​បានធ្វើ​ការវិភាគ​ទៅលើ​ប្រព័ន្ធ​ជាច្រើន​ក្នុង​រាងកាយ​នោះបាន​បង្ហាញថា កាលណា​សុខភាព​ផ្លូវកាយ និង​ចិត្ត​កាន់តែ​ល្អ វា​ក៏​ជាប់ទាក់ទង​នឹង​សុខ​ភាពល្អ​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ផងដែរ​។​



​តាម​ការ​រំលឹក​ឡើងវិញ​ទៅលើ​ការស្រាវជ្រាវ​នោះបាន​ឲ្យ​ដឹងថា កា​រដែ​រល​មាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​ជីវិត​ខ្លាំង នោះ​ជា​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​បេះដូង​សរសៃឈាម​ដូចជា គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ហើយក៏​ជាប់ទាក់ទង​នឹង​សកម្មភាព​ផ្លូវ​សុខភាព​កាន់តែច្រើន​ដែរ​ដូចជា មិន​ជក់បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ការ​ញ៉ាំ​របប​អាហារ​ផ្តល់​សុខភាព និង​គេង​លក់​ស្រួល​។​

​យ៉ាងណាមិញ វា​នៅតែមាន​ការពិបាក​នៅឡើយ​ក្នុងការ​សន្និដ្ឋានថា ការ​មាន​ទំនាក់ទំនង​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សុភមង្គល​ជំរុញ​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ​ណាស់ ព្រោះតែ​ការសិក្សា​នេះ​មាន​ដែន​កំណត់​ច្រើន​។​

​យ៉ាងណាមិញ សម្រាប់​មនុស្ស​គ្រប់គ្នា​ដែលមាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​ចង់ដឹង​អំពី​សុខភាព​បេះដូង​សរសៃឈាម​នោះ យក​ល្អ​គួរតែ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com