អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb
20, Oct 2017 , 1:50 pm        
រូបភាព
​នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧ រដូវ​កាល​ថ្មី ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​តារាចម្រៀង​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​។

កម្មវិធី​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone នៅវេលា​ម៉ោង ៨:០០-១០:០០ យប់​។ តារា​ល្បី​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រចាំ​ប្រទេស​កេ​រ៉ូ ដែល​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​ពិសេស​នេះ មានដូចជា លោក ខេ​ម  កញ្ញា យូ​រី លោក Step និង​ក្រុម​តារាចម្រៀង​ល្បី​អន្តរជាតិ​គឺ​ក្រុម​តារាចម្រៀង​កូរ៉េ K-Pop band Six Bomb​។​

កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អា​ពា​ហ៍ ពិពាហ៍​របស់ខ្លួន ដើម្បី​ផ្តល់រ​ង្វាន់​ផ្តាច់​ព្រ័ត​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ មានដូចជា​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋាន​សួ​គ៏ Krabi ចំនួន 15 រង្វាន់ រួមជាមួយ​រង្វាន់​ជាច្រើន​ទៀត​ដូចជា​ទូរទស្សន៍ Smart TV  55“ ចំនួន 11 រង្វាន់ និង​កា​ម៉េ​រា Sony Alpha ចំនួន 13 រង្វាន់​។​

​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​នឹងមាន​សំណាង​ឈ្នះ​រង្វាន់​លាភ​មង្គល​ទាំងនេះ​? សូម​ចូលរួម​ទស្សនា និង​តាមដាន​កម្មវិធី​ពិសេស​ជាមួយនឹង​ការសម្តែង​ដ៏​អស្ចារ្យ​ពី​ក្រុម​តារាចម្រៀង​កូរ៉េ K-Pop band Six Bomb ចាប់ពី​ម៉ោង ៨ យប់ ដល់ ១០ យប់ នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ​។

​គួ​រម្លឹកថា  ស្រា​បៀរ អាន់​ឆ័​រ បានជ្រើសរើស​លោក លី ម៉ិ​ញ ហូ ដែលជា​កំពូល​តារា​អន្តរជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ ធ្វើជា​ទូត​សុ​ឆន្ទ​:​របស់​ស្រា​បៀរ អាន់​ឆ័​រ និង​មាន​វត្តមាន​នៅក្នុង​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ អាន់​ឆ័​រ ។ ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា  ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង  គ្រប់​កម្មវិធី​។​

​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ​!

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com