ជាតិ
អុំទូក៖ នគរបាលជាតិ ត្រៀមកម្លាំងជាង២ម៉ឺននាក់ ការពារសន្តិសុខដល់ពលរដ្ឋ
× ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមកម្លាំងជាង២ម៉ឺននាក់ ដើម្បីជួយការពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ នាពិធីបុណ្យអុំទូកខាងមុខនេះ។ លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ បាននិយាយថា កងកម្លាំងជាង២ម៉ឺននាក់នេះ នឹងត្រូវការពារទប់ស្កាត់អំពើចោរកម្ម ឬជនឆ្លៀតឱកាស ដែលប្រព្រឹត្តអំពើលួច-ប្លន់ ទៅលើភ្ញៀវជាតិ និងអន្តរជាតិ។ បើតាមលោក ថោង លីម សមត្ថកិច្ចក៏នឹងបង្ហាញរូបភាពមុខសញ្ញា ជនសង្ស័យដែលប្រព្រឹត្តអំពើចោរកម្មនេះ ឲ្យពលរដ្ឋបានដឹង និងស្គាល់មុខផងដែរ។
សូមស្ដាប់សំឡេង៖
Tag:
ថោង លីម
អុំទូក
នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com