កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Everton បន្ត​បរាជ័យ ធ្វើ​ឲ្យ​លោក Koeman ប្រឈម​ដកចេញ​ពី​តំណែង​
20, Oct 2017 , 7:19 pm        
រូបភាព
​លោក Ronald Koeman អ្នកចាត់ការ​ទូទៅ​ក្រុម Everton បាន​និយាយថា​ការទទួល​បរាជ័យ ក្នុង​ដី​ខ្លួនឯង​ក្រោយ​ចាញ់ Lyon ២-១ ក្របខណ្ឌ UEFA Europa League បានធ្វើ​ឲ្យ​កៅអី​របស់លោក​កំពុងមាន​សម្ពាធ​ខ្លាំង និង​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​ប្រធាន​ក្លិប​។



​ក្រុម Everton មិនទាន់​ស្គាល់​ឈ្នះ​នៅឡើយ​ទេ​ក្រោយ​បន្ត​ចាញ់ Lyon ២-១  នៃ​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E ពានរង្វាន់ Europa League នា​រាត្រី​ថ្ងៃទី ១៩ ខែតុលា​។ ៣​ប្រកួត​កន្លងមក Everton រកបាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ចាញ់​២ និង​ស្មើ​ម្តង ស្ថិតនៅ​បាត​តារាង តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Atalanta ៦​ពិន្ទុ និង​ក្រោម​ក្រុម​លេខ​២ Lyon ៤​ពិន្ទុ​។​

​ក្រោយ​ដឹកនាំ​មិន​បានល្អ​តាំងពី​ដើមរដូវ​កាល​ទាំង​ការប្រកួត​លី​ក​ក្នុងស្រុក និង​ក្រៅ​ស្រុក អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់ វ័យ​៥៤​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​រាយការណ៍​ថា​ខិតជិត​ត្រូវបាន​ក្លិប Everton ញ្ច​ប់​ពី​តំណែង​ហើយ​។ សម្រាប់ ៨​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League កន្លងមក Everton ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៦ ពោលគឺ​នៅ​ពីលើ​ក្រុម​តំបន់​ត្រូវ​កាត់ចោល​តែ​ពីរ​ប៉ុណ្ណោះ​។​



Everton នឹងត្រូវ​ទទួល​ភ្ញៀ​ង Arsenal នៃ​ការប្រកួត​លី​ក​កំពូល​អង់គ្លេស​សប្តាហ៍​ទី​៩ នៅ​ថ្ងៃអាទិត្យ ទី​២២ ខាង​មុននេះ​។​

​ចំណែក Arsenal ឯណោះ​វិញ​បាន​បន្ត​ជ័យជម្នះ​ជា​លើក​ទី​៣​របស់ខ្លួន បន្ទាប់ពី Olivier Giroud ស៊ុត​១​គ្រាប់​ចុង​ម៉ោង​យកឈ្នះ Red Star Belgrade ១-០ សម្រាប់​វគ្គ​ជម្រុះ​ពូ​ល H​។ ក្រុម​រហស្សនាម​កាំភ្លើង​ធំ អាច​រកបាន​៩​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ​១ តាម​ពីក្រោយ​ដោយ FK Crvena Zvezda និង BATE Borisov ដែលមាន​៤​ពិន្ទុ​ដូចគ្នា​៕


Tag:
 បាល់ទាត់​
  Everton
  UEFA Europa League
  Ronald Koeman
© រក្សាសិទ្ធិដោយ thmeythmey.com