អន្តរជាតិ
ចិន​រកឃើញ​កាក់​សរុប​ជាង​៤​តោន​ដែលមាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​
20, Oct 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​កាក់​ដែលមាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ត្រូវបាន​រកឃើញ​នៅ​ក្រុង Jingdezhen ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ព័រ​សឺ​ឡែ​ន ប្រវត្តិសាស្ត្រ​របស់​ចិន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​នៅ​ថ្ងៃទី​២០ ខែតុលា​។​



​មន្ត្រីប៉ូលិស បាន​ឲ្យ​ដឹងថា អ្នកភូមិ​ម្នា​ក់នៅ​តំបន់ Fuliang ក្រុង Jingzenzhen ខេត្ត Jiangxi បាន​រកឃើញ ខណៈ​គាត់​ឈូសឆាយដី​ដើម្បី​សង់ផ្ទះ​ថ្មី​។ កាក់​ទាំងអស់​មាន​ទម្ងន់​សរុប​ជាង​៤​តោន ដែលមាន​អាយុកាល​ចាប់ពី​១​ពាន់​ឆ្នាំ​ឡើយ​ទៅ​។​



​លោក Li Xincai នៃ​មជ្ឈមណ្ឌល​អភិរក្ស​វប្បធម៌​ប្រចាំ​តំបន់ Fuliang បានបញ្ជាក់​ប្រាប់​ស៊ីន​ហួ ថា កាក់​មួយចំនួន​ត្រូវបាន​ប្រើប្រាស់​ក្នុង​រជ្ជកាល​ថា​ង (៦១៨-៩០៧) ហើយ​កាក់​ផ្សេងទៀត ស្ថិតនៅក្នុង​រជ្ជកាល​សុង (៩៦០-១២៧៩)​។ អ្នកជំនាញ​រូបនេះ បាន​អះអាងថា កាក់​ជាច្រើន​ទៀត​នឹង​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។​



​វា​ជា​រឿង​មិនធម្មតា​មួយ​ដែល​កាក់​រាប់​តោន ត្រូវបាន​រកឃើញ​នៅក្នុង​រូង​តែមួយ ដោយ​កាក់​ទាំងនោះ ប្រហែលជា​មិន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​បុគ្គល​ណា​ម្នាក់ ឬក៏​ធនាគារ​នោះដែរ​។ បុរាណ​វិទូ​កំពុង​ព្យាយាម​កំណត់​ភិនភាគ​ម្ចាស់​កាក់​ទាំងនោះ​។​

​បច្ចុប្បន្ន កាក់​ដែលមាន​ទម្ងន់​សរុប​ជាង​៤​តោន​នោះ ត្រូវបាន​យកទៅ​តម្កល់ទុក​ក្នុង​សារមន្ទីរ​ប្រចាំ​តំបន់​៕

​រូបថត​៖ China Xinhua News


Tag:
 កាក់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com