ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម្ទេសហឹរៗអាចជួយរំលាយជាតិខ្លាញ់បាន
× សេចក្តីរាយការណ៍ពី Daily Mail បានឲ្យដឹងថា ការរោយម្ទេសហឹរនៅលើអាហារពេលយប់អាចជួយបន្ថយភាពឃ្លានអាហារខ្លាំងបាន។ គេនិយាយថា របបអាហារមានជាតិហឹររាល់ថ្ងៃអាចជួយបន្ថយភាពឃ្លានបានយ៉ាងល្អ។
ឥទ្ធិពលរបស់សារធាតុ Capsaicin ដែលមានក្នុងម្ទេសហឹរ ត្រូវបានគេសិក្សាឃើញថា វាមានប្រសិទ្ធភាពបង្កើនសីតុណ្ហភាពក្នុងរាងកាយផង និងបន្ថយការឃ្លានចង់ញ៉ាំអាហារច្រើនៗផង។ គេរកឃើញថា ការប្រើម្ទេសហឹរត្រឹមមួយក្រាមអាចបន្ថយការឃ្លានអាហារប្រៃ ផ្អែម និងខ្លាញ់ តែបង្កើនថាមពលក្នុងខ្លួនថែមទៀត។
យ៉ាងណាមិញ ការសិក្សានេះមានលក្ខណៈតូចពេក ដោយសារតែមានអ្នកចូលរួមត្រឹមតែ ២៥នាក់ប៉ុណ្ណោះ។ ថ្វីបើដំណឹងនៃការសិក្សានេះបានរកឃើញថា អត្ថប្រយោជន៍នៃការញ៉ាំហឹរអាចជួយដល់អ្នកសម្រកទម្ងន់បានក៏ដោយ ប៉ុន្តែអ្នកដែលចូលរួមសិក្សានេះសុទ្ធតែជាមនុស្សមានទម្ងន់ធម្មតាទាំងអស់៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com