ពីនេះ ពីនោះ
តើ «​វារីវប្បកម្ម​» និង «​វា​រី​អគ្គិសនី​» មានន័យ​ដូចម្ដេច​?
21, Oct 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពាក្យ «​វារីវប្បកម្ម​» និង «​វា​រី​អគ្គិសនី​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។



ពាក្យ «​វារីវប្បកម្ម​» (Aquaculture) ជាការ​ចិញ្ចឹម​ត្រី សិប្បីសត្វ​។​ល​។ និង​ការដាំ​រុក្ខជាតិ​ទឹក​ក្នុង​ដែនទឹក​សាប​ឬ​ទឹកប្រៃ ក្រោម​លក្ខខណ្ឌ​ត្រួតពិនិត្យ​និង​ការគ្រប់គ្រង​កំណត់​មួយ ដើម្បី​បង្កើន​ផលិតកម្ម​និង​ភាពជា​ម្ចាស់​របស់​បុគ្គល​ឬ​សាជីវកម្ម​នៃ​ភាវៈ​បង្ខាំង​ដែល​បាន​ចិញ្ចឹម​ទុក​។​

ចំណែកឯ​ពាក្យ «​វា​រី​អគ្គិសនី​» (Hydroelectricity) អគ្គិសនី​ដែល​បានមកពី​ការផលិត​តាមរយៈ​ការ​បំប្លែង​ពី​ថាមពល​នៃ​ចរន្តទឹក​។

ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕







© រក្សាសិទ្ធិដោយ thmeythmey.com