អន្តរជាតិ
ប៉ូលិសឥណ្ឌូណេស៊ីប្រាប់មន្ត្រីខ្លួន៖ «កុំស្ទាក់ស្ទើរនឹងបាញ់សម្លាប់ជនសង្ស័យជួញគ្រឿងញៀន ដែលរឹងរូស»
× មេប៉ូលិសបង្ក្រាបគ្រឿងញៀន បានលើកទឹកចិត្តឲ្យមន្ត្រីខ្លួនបន្តអនុវត្តផែនការម៉ឺងម៉ាត់ដោយរាប់បញ្ចូលទាំងការសម្លាប់ជនសង្ស័យដែលមិនព្រមប្រគល់ខ្លួនតាមសម្រួល ដើម្បីធានាឲ្យបាននូវការគ្មានគ្រឿងញៀនក្នុងទឹកដីឥណ្ឌូណេស៊ី ។
rnលោកឧត្តមសេនីយ៍ Budi Waseso ប្រធានភ្នាក់ងារប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី ហៅកាត់ថា (BNN) នៅថ្ងៃ១៩ តុលា បានអះអាងថា ក្រុមស៊ើបអង្កេតរបស់លោក នឹងបន្តអនុវត្តគោលការណ៍នៃការបាញ់សម្លាប់នៅនឹងកន្លែងចំពោះជនសង្ស័យជួញដូរគ្រឿងញៀន ដែលមិនព្រមប្រគល់ខ្លួនឲ្យប៉ូលិសតាមសម្រួល ។
rnលោកឧត្តមសេនីយ៍ បាននិយាយយ៉ាងដូច្នេះថា៖« ប្រជាជនបាននិយាយថា BNN មិនអាចបាញ់ជនសង្ស័យបានឡើយ ។» លោក ចោទជាសំណួរវិញថា ហេតុអ្វីប៉ូលិសធ្វើមិនបាន ? នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឥណ្ឌូណេស៊ី The Jakarta Post ។
rnប្រមុខប្រឆាំងគ្រឿងញៀន បានលើកឡើងថា មានជនសង្ស័យជួញដូរគ្រឿងញៀន ចំនួនតិចតួចណាស់ ដែលត្រូវបានបាញ់សម្លាប់ ក៏ប៉ុន្តែ ក្រុមជួញដូរទាំងនោះ បានសម្លាប់ប្រជាជនច្រើនណាស់ តាមរយៈសកម្មភាពជួញដូចគ្រឿងញៀនរបស់ពួកគេ ។ នេះបើយោងតាមប្រភពព័ត៌មានដដែល ។
rnតាមរយៈអំណេះអំណាងនេះ លោកឧត្តមសេនីយ៍ អះអាងថា លោក មិនខ្វល់ខ្វាយនឹងការរិះគន់របស់ប្រជាជនលើចំណាត់ការប៉ូលិសក្នុងការបោសសម្អាតគ្រឿងញៀនឡើយ ។ លោក ថែមទាំងជំរុញឲ្យមន្ត្រីប៉ូលិសកុំមានការស្ទាក់ស្ទើរក្នុងការបាញ់ជនសង្ស័យគ្រឿងញៀន ដែលនៅតែរឹងរូស។
rnបើតាម The Jakarta Post ដោយសារគ្រឿងញៀន ធ្វើឲ្យប្រជាជនឥណ្ឌូណេស៊ី យ៉ាងហោចណាស់ មួយម៉ឺនប្រាំពាន់នាក់ បានស្លាប់ក្នុងមួយឆ្នាំៗ ។ កន្លងមក ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអះអាងថា លោកមិនឲ្យជនណាមួយ ជាពិសេជនបរទេស មកបំផ្លាញអនាគតរបស់ពលរដ្ឋឥណ្ឌូណេស៊ី តាមរយៈឥទ្ធិពលគ្រឿងញៀនឡើយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com