ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម ខ្លាច​បន្លែ​៣​មុខ​នេះ​ណាស់
21, Oct 2017 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​គ្រប់គ្រង​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​មិន​ឲ្យ​ឡើង អ្នក​អាច​ជ្រើសរើស​បន្លែ​ទាំង​៣​ប្រភេទ​នេះ​ដើម្បី​ពិ​សារបាន​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
1.    អ្នក​អាច​ពិសារ​ត្រឡាច​បាន ព្រោះ​វា​ជា​បន្លែ​ដែល​អាចជួយ​ទប់​មិន​ឲ្យ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ឡើង​ខ្ពស់​ឡើយ​។ ជាពិសេស វា​ថែមទាំង​អាចជួយ​ការពារ​អ្នក​មិន​ឲ្យ​ងាយ​ចាស់ ស្បែក​នឹង​ភ្លឺ ហើយ​ម៉ត់​រលោង​ជាមិនខាន​។​

2.    ការ៉ុត​ក៏​ជា​បន្លែ​ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​ទាំង​២​ប្រភេទ​ខាងលើ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ ថែមទាំង​ជួយ​ឲ្យ​ថ្លើម និង​ពោះវៀន​មាន​សុខ​ភាពល្អ​ទៀតផង​។ ជាពិសេស វា​ក៏​អាចជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ឲ្យ​រឹងមាំ​ផងដែរ​។​

3.    ផ្កា​ខាត់ណា ជា​បន្លែ​ដែល​សម្បូរ​វីតាមីន​សេ ដែល​អាចជួយ​ថ្លើម​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់​។ វា​មិន​ត្រឹមតែ​អាច​ការពារ​អ្នក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ទេ ថែមទាំង​អាចជួយ​ការពារ​អ្នក​ឲ្យ​ចៀស​ពី​ជំងឺ​បេះដូង​ទៀតផង​។ ជាពិសេស អ្នកនឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​នោះទេ​៕
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com