ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ឱកាសការងារជាង៣០កន្លែងកំពុងរង់ចាំនិស្សិតនៅខេត្តសៀមរាប
21, Oct 2017 ,
3:20 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ យ៉ាងហោចណាស់មានការងារចំនួនជាង ៣០កន្លែង កំពុងរង់ចាំនិស្សិតនៅខេត្តសៀមរាប។ មានស្ថាប័នចំនួនជាង ៣០ បានចូលរួមក្នុងទិវាការងារ ដែលរៀបចំឡើងនៅបរិវេណសាកលវិទ្យាល័យ បៀលប្រាយ ខេត្តសៀមរាប ហើយទិវានេះបើកទូលាយដល់សាធារណជនទូទៅ ដែលមានបំណងស្វែងរកឱកាសការងារ។
ទិវាការងារ ត្រូវបានរៀបចំធ្វើនៅព្រឹកថ្ងៃទី២០ ខែតុលា នៅសាកលវិទ្យាល័យ បៀលប្រាយ ខេត្តសៀមរាប។ ទិវានេះធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងថ្ងៃទី២០ ឬ២១ ខែតុលា ស្របតាមគោលការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
ទិវាការងារនេះធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីបង្កភាពងាយស្រួលដល់និស្សិត និងសាធារណជនទូទៅ ឱ្យបានដឹងពីព័ត៌មានការងារ។ ទិវានេះក៏មានការធ្វើបទបង្ហាញពីឱកាសការងារ និងអាជីពការងារ ការផ្សព្វផ្សាយពីសេវាកម្ម និងទំនិញរបស់ក្រុមហ៊ុន និស្សិតនឹងទទួលបានការដាក់ពាក្យ និងសម្ភាសការងារនៅនឹងកន្លែង និងការធ្វើបទបង្ហាញ អំពីតម្រូវការជំនាញក្នុងឧស្សាហកម្មនានា។ល។
ស្តង់ដែលចូលរួមក្នុងទិវាការងារនៅខេត្តសៀមរាបនេះ រួមមាន ក្រុមហ៊ុនភេសជ្ជៈ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងទីភ្នាក់ងារស្វែងរកការងារធ្វើ។ល។
និស្សិតឆ្នាំទី២ យុវជន ល លឹម បាននិយាយថា ទិវានេះពិតជាល្អណាស់សម្រាប់និស្សិតដូចរូបគេ ដែលបាននិងកំពុងស្វែងរកការងារ។ និស្សិតផ្នែកគ្រប់គ្រងរូបនេះបន្ថែមថា ទិវាការងារនេះជាឱកាសសម្រាប់និស្សិត ក្នុងការស្វែងយល់ និងអាចដាក់ពាក្យផ្ទាល់នៅនឹងកន្លែងផ្ទាល់ ហើយមានភាពងាយស្រួលផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម