ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​៖ មនុស្ស​ស្រី​ទំនងជា​លែង​សូវ​ចាប់អារម្មណ៍​ផ្លូវភេទ​ជាង​មនុស្ស​ប្រុស តើ​មែន​ទេ​?
21, Oct 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​ថ្មី​មួយ​បាន​និយាយថា មនុស្ស​ស្រី​ទំនងជា​ងាយ​ធុញទ្រាន់​នឹង​ការ​រួមភេទ​ជាមួយ​ដៃគូ​ក្រោយពី​នៅ​ជាមួយគ្នា​បាន​ពេញ​មួយឆ្នាំ​ហើយ​។ រឿងនេះ​ផ្អែកទៅលើ​ការស្រាវជ្រាវ​មួយ​ដែល​បាន​រកឃើញថា មាន​កត្តា​ជាច្រើន​បង្កើន​ភាពខ្វះ​ចំណង់​ខាង​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​។​



​ការស្រាវជ្រាវ​កើតឡើង​ចេញពី​ការសម្ភាសន៍​ជាមួយ​បុរស និង​ស្ត្រី​ជនជាតិ​អង់គ្លេស​ច្រើនជាង ១០០០០​នាក់ អំពី​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​។ ការខ្វះខាត​នូវ​ចំណង់​ផ្លូវភេទ​មាន​ជាប់ទាក់ទង​នឹង​សុខភាព​មិនល្អ រស់នៅ​ជាមួយគ្នា​យូរពេក (​សម្រាប់​ស្ត្រី​) និង​រស់នៅ​ជាមួយ​ដៃគូ​ដែលមាន​អាយុ​ខុសគ្នា​ច្រើន​។​

​សម្រាប់​អ្នក​ដែល​គេ​រកឃើញថា ងាយស្រួល​ក្នុងការ​និយាយ​អំពី​រឿង​ផ្លូវភេទ​គឺ​មិនសូវ​ប្រាប់ថា​ពួកគេ​ខ្វះ​ចំណង់​ផ្លូវភេទ​ឡើយ​។ អ្វីដែល​សំខាន់​គឺថា អ្នកស្រាវជ្រាវ​បាន​រកឃើញ មនុស្ស​ស្រី​បែរជា​មិនសូវ​ចាប់អារម្មណ៍​រឿង​ផ្លូវភេទ​ជាង​មនុស្ស​ប្រុស​ទៅវិញ​ក្រោយពី​បានរស់នៅ​ជាមួយគ្នា​យូរហើយ ឬ​ចាប់ពី​មួយឆ្នាំ​ឡើងទៅ​។​

​បើសិនជា​ជីវិត​ផ្លូវភេទ​អ្នក​មិនទាន់​ពេញលេញ​ទេ វា​នៅតែមាន​វិធី​ជាច្រើន​ដើម្បី​ជួយ​ឲ្យ​អ្វីៗ​កាន់តែ​ល្អ​ជាង​មុន​ដែរ​។ ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​នោះ​គឺ​ត្រូវ​និយាយ​ជាមួយ​ដៃគូ​អំពី​អារម្មណ៍​ដែល​អ្នកមាន​ចំពោះ​ជីវិត​ផ្លូវភេទ​នាពេល​បច្ចុប្បន្ន ដោយ​ការនិយាយ​នោះ​គឺ​ត្រូវតែមាន​ភាពស្មោះត្រង់ និង​បើកចំហរ​ត្រង់ៗ​តែម្តង​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com