កីឡាជាតិ
ជាតិ
វឌ្ឍនាកានឹងលេងក្នុងការប្រកួតផ្លូវការលើកដំបូងនៅក្របខណ្ឌទី៣ជប៉ុននាវេលាម៉ោង១១ព្រឹកនេះ
× ទីបំផុតការខិតខំប្រឹងប្រែងរបស់កីឡាករ ចាន់ វឌ្ឍនាកា បានសម្រេចដូចបំណងហើយ ដោយរូបគេទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ជាលើកដំបូងក្នុងក្រុម Fujieda MYFC នាជំនួបតទល់ជាមួយក្រុម SC Sagamihara នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែតុលា នេះ នៅកីឡដ្ឋាន Ecopa ។
ក្រោយតស៊ូព្យាយាមទាំងមិនបានបង្ហាញខ្លួនអស់រយៈពេលជិត១ឆ្នាំជាមួយក្លិបក្របខណ្ឌលីកលំដាប់ទី៣ជប៉ុន Fujieda MYFC ទីបំផុតកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ជាលើកដំបូងក្នុងក្លិបមួយនេះ។ នាការប្រកួតដែលគេដាក់ឈ្មោះថា«Cambodia Match Day» វឌ្ឍនាកា នឹងជួយក្រុម Fujieda MYFC តទល់ជាមួយ SC Sagamihara នាថ្ងៃទី២២ ខែតុលា នៅកីឡដ្ឋាន Ecopa នេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុក Fujieda MYFC Khmer។
គួររំលឹកថា ចាន់ វឌ្ឍនា បានទៅលេងឲ្យក្លិបក្របខណ្ឌលីកលំដាប់ទី៣ជប៉ុន Fujieda MYFC ក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំតាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុន្តែ២៥ប្រកួតកន្លងមករូបគេមិនដែលមានឱកាសបង្ហាញខ្លួនក្នុងជំនួបផ្លូវការក្នុងក្រុមនេះឡើយ។ បច្ចុប្បន្នក្រុម Fujieda MYFC កំពុងឈរលេខរៀងទី៩ដោយមាន៣៧ពិន្ទុ ក្រោយឈ្នះ១០ ស្មើ៧ និងចាញ់៨ ខណៈក្រុម SC Sagamihara ឈរលេខរៀងទី១២ដោយមាន២៩ពិន្ទុ ក្រោយឈ្នះ៧ ស្មើ៦ ចាញ់១២៕
© រក្សាសិទ្ធិដោយ thmeythmey.com