កីឡាជាតិ
ជាតិ
លី​ក​កំពូល​៖ អគ្គិសនី​កម្ពុជា​ជួប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​អាស៊ី​អឺរ៉ុប​ប៉ះ​វេ​ស្ទើ​ន​ភ្នំពេញ​
22, Oct 2017 , 10:21 am        
រូបភាព
ដោយ:
ក្រុម​អគ្គិសនី​កម្ពុជា​ជួប​ប្រកួត​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២២ ខែតុលា នេះ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ជាមួយគ្នានេះ​ក្រុម​អាស៊ី​អឺរ៉ុប​តទល់​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ម៉ោង​៦​ល្ងាច​ដូចគ្នា​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។


​ក្រុម​អគ្គិសនី​កម្ពុជា​រំពឹង​ទទួលបាន​៣​ពិន្ទុ​ពី​ជំនួប​តទល់​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដើម្បី​គេច​ឲ្យ​ផុតពី​តំបន់​កាត់​ចេញពី​ក្របខណ្ឌ​លី​ក​កំពូល ដែល​ស៊ីម៉ាក់​និង​គីរីវង់​សុខ​សែន​ជ័យ​កំពុង​ឈរ​។ ក្រុម​ទាំងពីរ​ត្រូវ​ជួប​ប្រកួត​គ្នា​នា​វេលា​ម៉ោង​៦​ល្ងាន​ថ្ងៃអាទិត្យ ទី​២២ តុលា នេះ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ បច្ចុប្បន្ន​អគ្គិសនី​កម្ពុជា​កំពុង​ឈរ​លេខ​រៀង​ទី​១០​ដោយមាន​១៦​ពិន្ទុ ខណៈ​ស៊ីម៉ាក់​ដែល​ស្ថិតក្នុង​តំបន់​កាត់ចោល​ឈរ​លេខ​រៀង​ទី​១១​ដោយមាន​១១​ពិន្ទុ ដ្បិត​ក្រុម​ទាំងពីរ​នៅសល់​៤​ប្រកួត​ដូចគ្នា​។ 
 
​សម្រាប់​ការប្រកួត​កាលពី​សប្តាហ៍​មុន​អគ្គិសនី​កម្ពុជា​បាន​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ២-១ ខណៈ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ចាញ់​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ២-១ នៅលើ​ទឹកដី​កីឡដ្ឋាន​ស្តា​ត​ចាស់​ដូចគ្នា​។ បច្ចុប្បន្ន​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ឈរ​លេខ​រៀង​ទី​៦​ដោយមាន​២៨​ពិន្ទុ​។​
 
​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​នេះដែរ​ក្រុម​ឈរ​លេខ​រៀង​ទី​៩​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ត្រូវ​តទល់​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​៨​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ការជួបគ្នា​នៅ​ល្ងាច​នេះ​វា​អាច​គ្រាន់តែ​ជា​ជំនួប​បង្គ្រប់កិច្ច​សម្រាប់​ក្រុម​ទាំងពីរ ព្រោះ​ឱកាស​ឡើងទៅ​តំបន់ Top 4 របស់​ពួកគេ​មាន​តិច​បំផុត ទោះបី​ក្រុម​ទាំងពីរ​នៅសល់​៤​ប្រកួត​ទៀត​ក្រៅពី​ជំនួប​នេះ​ក៏ដោយ​។ បច្ចុប្បន្ន​អាស៊ី​អឺរ៉ុប​មាន​១៧​ពិន្ទុ ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ​មាន​១៩​ពិន្ទុ ដ្បិត​ក្រុម​ដែល​កំពុង​ឈរ​លេខ​រៀង​ទី​៤​មាន​រហូត​៣២​ពិន្ទុ​។​
 
​លទ្ធផល​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​៖
-​ព្រះខ័ន​រាជ​ស្វាយរៀង ១-២ ណាហ្គា​វើ​ល​
-​ភ្នំពេញ​ក្រោ​ន ០-១ ក្រសួងការពារជាតិ​
-​បឹងកេត ៥-០ ស៊ីម៉ាក់​
-​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ២-១ គិរីវង់​សុខ​សែន​ជ័យ​៕   

 

© រក្សាសិទ្ធិដោយ thmeythmey.com