ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេង​ដែល​ធាត់​ជ្រុល​អាចមាន​រោគសញ្ញា​ជំងឺ​បេះដូង​លឿន​
22, Oct 2017 , 12:26 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Telegraph បាន​ឲ្យ​ដឹងថា ក្មេង​ដែល​ធាត់​ជ្រុល​ប្រមាណ​មួយ​ភាគបី​ហើយ​ដែល​បង្ហាញ​រោគសញ្ញា​នៃ​ជំងឺ​បេះដូង​លឿន​ជាង​ធម្មតា​។​


​រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​មួយ​ដែល​ពិនិត្យ​ទៅលើ​របៀប​ដែល​កត្តា​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​បេះដូង និង​សរសៃឈាម ហើយ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​លើ​ក្មេងៗ​ដែល​ធាត់​ជ្រុល​ស្រាប់​។​
 
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ភាគច្រើន​ក្មេង​គេ​សម្គាល់​ដឹងថា​មាន​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​គ្រាន់តែ​អាច​រំពឹងថា​អាច​ឃើញ​មាន​ជំងឺ​នេះ​នៅពេល​ពួកគេ​ធំ​ឡើង​ប៉ុណ្ណោះ​ដូចជា​៖
•    ច្រើនជាង​ពាក់កណ្តាល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​
•    ម្នាក់​ក្នុងចំណោម​ប្រាំពីរ​នាក់​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​
 
​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ​គឺថា អ្នកស្រាវជ្រាវ​បាន​រកឃើញថា នៅពេល​គេ​ពិនិត្យ​ទៅលើ​ក្មេង​ដែល​អាយុ​តិចជាង ១២​ឆ្នាំ​ជាពិសេស គឺ​៦២​ភាគរយ​ហើយ​ដែលមាន​កត្តា​ប្រឈមមុខ​នឹង​ជំងឺ​បេះដូង​សរសៃឈាម​លើសពីរ​មួយ​រួចទៅហើយ​។​
 
​កត្តា​ប្រឈមមុខ​ទាំងនេះ​ច្រើនតែ​មិន​បង្ក​ឲ្យ​មាន​រោគសញ្ញា​គួរ​ឲ្យ​កត់សម្គាល់​លើ​ក្មេងៗ​ឡើយ ប៉ុន្តែ​វា​បែរជា​បង្កើន​ឱកាស​កើតជា​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ​ទៅវិញ​ដូចជា ជំងឺ​សរសៃឈាម​បេះដូង នៅ​ថ្ងៃ​អ​នា​គត់​។​
 
​ជាមួយគ្នានេះដែរ ការសិក្សា​មិនបាន​ធ្វើការ​ប្រៀបធៀប​អ្វី​ឡើយ ដូច្នេះ​ក៏​មិនអាច​រកឃើញ​ទម្ងន់​ប៉ុណ្ណា​សម្រាប់​ក្មេង​ដែល​គិតថា​មាន​សុខ​ភាពល្អ​នោះដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ដើម្បី​មាន​សុខ​ភាពល្អ​គ្រប់គ្នា និង​គ្រប់​អាយុ​នោះ​គួរតែ​៖
•    ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
•    ហាត់ប្រាណ​ទៀងទាត់​
•    កំណត់​គោលដៅ​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​៕
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com