ជាតិ
ព័ត៍មានសុខភាព
តើ​អ្វី​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​?
22, Oct 2017 , 11:19 pm        
រូបភាព
ដោយ:
ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​កើតមាន​ជាទូទៅ ប៉ុន្តែ​វា​គឺជា​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​កើតមាន​ឡើងជា​ញឹកញាប់ មានន័យថា​បាន​ធូរស្រាល ហើយ​បែរជា​កើតមាន​ឡើងវិញ​នៅ​ចន្លោះពេល​ណាមួយ​ក្រោយមកទៀត​។ សញ្ញា​សំគាល់​បុគ្គល​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត មាន​អារម្មណ៍​ក្រៀមក្រំ​ខុសពី​ធម្មតា​ជាប់​ជាប្រចាំ បាត់បង់​ចំណូល​ចំណូលចិត្ត និង​បាត់​ភាព​រីករាយ​នៅក្នុង​សកម្មភាព​ដែល​ធ្លាប់​ចូលចិត្ត​ពីមុន បាត់បង់​ថាមពល និង​គ្មាន​កម្លាំងកំហែង​ជាដើម​។


 
​ជំងឺ​ធ្លាក់​ទឹកចិត្ត បុគ្គល​អាចមាន​អារម្មណ៍​ក្រៀមក្រំ កណ្ដោចកណ្ដែង​នៅពេល​ខ្លះ​។ ជាធម្មតា​វា​មាន​ហេតុផល​ច្បាស់លាស់​ចំពោះ​អារម្មណ៍​បែបនេះ ដូចជា​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ឬអ្វី​មួយ​ជាដើម​។ ភាព​ក្រៀមក្រំ​និង​ភាព​សោកសៅ ជា​ប្រតិកម្ម​ធម្មជាតិ និង​ជា​បណ្ដោះអាសន្ន​ដែល​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​តានតឹង​ក្នុង​ចិត្ត​។ បុគ្គ​ភាគច្រើន​អាច​បាន​ធូរស្រាល​វិលត្រឡប់រ​កមក​រកស​ភាព​ធ​មម្ម​តា​វិញ ដោយ​ពុំ​ចាំបាច់​ទទួល​ការព្យាបាល​។​

​ទោះជា​យ៉ាងនេះ​ក្ដី ប្រសិនបើ​ភាព​ក្រៀមក្រំ​នៅតែ​បន្ត​មាន​រយៈពេល​យូរ​ជាង​ធម្មតា ហើយ​ប៉ះពាល់​លើ​សមត្ថភាព​របស់​បគ្គ​ល​ក្នុងការ​បំពេញការងារ ឬ​ទំនាក់ទំនង​បុគ្គល​អាច​កើតមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត​គិតថា​«​ជីវិត​គ្មាន​ន័យ អស់សង្ឃឹម គ្មាន​ទីពឹង ចង់​ធ្វើអត្តឃាត​»​។​

​អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត មាន​រោគសញ្ញា​បន្ទាប់បន្សំ​ដទៃទៀត​អាច​កើតមានឡើង​នោះ​គឺ បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង ឬ​ឲ្យ​តម្លៃ​ខ្លួន​ទាប មាន​អារម្មណ៍​បន្ទោស​ខ្លួនឯង មានបំណង​ចង់​ស្លាប់ ពិបាក​ផ្ចង់អារម្មណ៍ ឬ​ធ្វើការ​សម្រេចចិត្ត មាន​ចលនា​យឺត ឬ​ជួនកាល​បែរជារ​ឡេះឡះ និង​មិនអាច​សម្រួល​វា​បាន ពិបាក​ក្នុងការ​គេង ឬ​ជួនកាល​គេង​ច្រើន​ជ្រុល បាត់បង់​ចំណង់​ចំណូល​បរិភោគ ឬ​ជួនកាល​ហូប​ច្រើន​ជ្រុល​។ 

​មិនមែន​គ្រប់​បុគ្គល​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត សុទ្ធតែ​លេចចេញ​នូវ​រោគសញ្ញា​ទាំងអស់នេះ​ឡើង​។ បុគ្គល​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​កម្រិត​ធ្ងន់ធ្ងរ នឹង​កើតមាន​រោគសញ្ញា​កាន់តែច្រើន ជា​បុគ្គល​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​កម្រិត​ស្រាល​។ 

​មូលហេតុ​នៃ​ជំងឺ​ធ្លាក​ទឹកចិត្ត មិនមាន​មូលហេតុ​តែមួយ​ឡើយ បុគ្គល​អាច​កើតមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត នៅពេល​មាន​អ្វីមួយ​ធ្វើ​ឲ្យ​ក្រៀមក្រំ​ជាខ្លាំង ហើយ​ពួកគេ​មិនអាច​ធ្វើ​អ្វី​សោះ​ដើម្បី​គ្រប់គ្រង​ស្ថានភាព ដូចជា​៖ បែកបាក់​ទំនាក់ទំនង ឬ​រស់នៅក្នុង​ស្ថានភាព​ជំលោះ​។ សម្រាលកូន​(១០-១៥​ភាគរយ​នៃ​ស្ត្រី​កើតមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​រយៈពេល​ខ្លី​បន្ទាប់ពី​សម្រាលកូន​)​។ បាត់បង់​ការងារ ហើយ​លំបាក​ស្វែងរក​ការងារ​ថ្មី​។ ជួប​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​ពិការភាព​រយៈពេល​យូរ​។ ជា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម និង​កើតមាន​ជំងឺ​ផ្លូវកាយ​រ៉ាំ​រៃ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អាច​បណ្ដាលមកពី ផល​រំខាន​នៃ​ឱសថ​។ ក្នុងករណី​ម្យ៉ាងទៀត ភាព​តានតឹង​បណ្ដាលមកពី​ជំងឺផ្លូវចិត្ត​ដទៃទៀត គឺ​ជំងឺ​ចិត្ត​វិកល ថប់​បារម្ភ ញៀន​ស្រា និង​គ្រឿងញៀន​។​

​ការព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត  ជំងឺ​ធ្លាក​ទឹកចិត្ត​អាច​ព្យាបាល​បាន​ធូរស្បើយ​ដ៏​ឆាប់រហ័ស នៅពេល​ទទួលបាន​អន្តរាគមន៍​ដ៏​ត្រឹមត្រូវ​។ វិធី​ព្យាបាល​ត្រូវអនុវត្ត​អម​គ្នា​ជាមួយ​ឱសថ​(​ថ្នាំ​) និង​ការព្យាបាល​តាមបែប​ចិត្តសាស្ត្រ​(​ផ្ដល់​ប្រឹក្សា​)​។​

​របៀប​ជួយ​អ្នកជំងឺ​ធ្លាកទឹក​ចិត្ត ជំងឺ​ធ្លាក​ទឹកចិត្ត​មិនមែនជា​ជំងឺ​មិន​គ្រប់ទឹក ឬ​អន់​ខ្សោយ ឬ​ខ្ជិលច្រអូស​ឡើយ គឹ​អនុញ្ញាត​ឲ្យ​បុគ្គល​នោះ និយាយ​ពី​អារម្មណ៍​របស់ខ្លួន​ដែល​កំពុង​កើតមាន​។ ស្ដាប់​ដោយ​វិនិច្ឆ័យ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​។ កុំ​រិះគន់ និង​មិនត្រូវ​បង្ហាញ​ការខកចិត្ត​របស់​អ្នក ចំពោះ​បុគ្គល​មាន​រោគសញ្ញា​ធ្លាក់​ទឹកចិត្ត​។ ចំពោះ​ករណី​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ ត្រូវ​នាំទៅ​ព្យាបាល​ជាមួយ​អ្នកឯកទេស​វិជ្ជាជីវៈ​។ 

អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ ជា​អ្នក​រៀបរៀង​កម្មវិធី​សុខភាព​ផ្លូវចិត្ត បានបញ្ជាក់ ជាការ​កត់សំគាល់ ក្រុមគ្រួសារ​គប្បី ឃ្លាំមើល​អ្នកជំងឺ​ជាប់​អ្នក​ប្រចាំ ពី​ប្រ​ព្រោះ​អ្នកជំងឺ​អាចមាន​គំនិត​ធ្វើ​អន្ត​ឃាត់​។ ត្រូវយក​វត្ថុ ឬ​របស់របរ​ដែល​អាច​បង្ក​នូវ​គ្រោះថ្នាក់​ចេញ​ឆ្ងាយ​ពី​អ្នកជំងឺ​ដូចជា ខ្សែ កន្ត្រៃ ឬ​កាំ​កាំភ្លើង​ជាដើម​ដើម្បី​ការពារ​សម្លាប់ខ្លួន​។​
«​ការ​ធូរស្បើយ​កើតមាន​ឆាប់រហ័ស​បាន លុះត្រាតែ​អ្នកជំងឺ​មាន​អារម្មណ៍​ថា ទទួលបាន​នូវ​ការគាំទ្រ​ពី​អ្នក​ជុំវិញខ្លួន​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com