ពីនេះ ពីនោះ
អ្វី​ទៅជា «​ការប្រែប្រួល​នីវ៉ូទឹក​សមុទ្រ​»?
23, Oct 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​ការប្រែប្រួល​នីវ៉ូទឹក​សមុទ្រ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ការប្រែប្រួល​នីវ៉ូទឹក​សមុទ្រ​»( Sea level change) ជាការ​កើនឡើង​ឬ​ការថយចុះ​នូវ​នីវ៉ូទឹក​សមុទ្រ​ទាំង​នៅ​កម្រិត​សកល ទាំង​នៅតាម​តំបន់ ដោយសារតែ (១) ការប្រែប្រួល​សណ្ឋាន​ផ្ទៃ​មហាសមុទ្រ (២) ការប្រែប្រួល​មាឌ​មហាសមុទ្រ​ដែល​បណ្តាលមកពី​ការប្រែប្រួល​ម៉ាស​ទឹក​នៅក្នុង​មហាសមុទ្រ និង​(៣) ការប្រែប្រួល​មាឌ​មហាសមុទ្រ​បណ្តាលមកពី​ការប្រែប្រួល​ដង់ស៊ីតេ​ទឹក​។​
 
​ការប្រែប្រួល​នីវ៉ូទឹក​សមុទ្រ​មធ្យម​សកល​កើតចេញពី​ការប្រែប្រួល​ម៉ាស​ទឹក​ក្នុង​មហាសមុទ្រ​ហៅថា បារី​ស្តា​ទិ​ក​(barystatic)​។ ទំហំ​នៃ​ការប្រែប្រួល​នីវ៉ូទឹក​សមុទ្រ​តាម​លក្ខខណ្ឌ​បារី​ស្តា​ទិ​ក អាស្រ័យ​លើ​ការកើនឡើង​ឬ​ការថយចុះ​ម៉ាស​ទឹក​ហៅថា សមមូល​នីវ៉ូ​ទឹកសមុទ្រ​(SLE)​។ 
 
​ការប្រែប្រួល​នីវ៉ូទឹក​សមុទ្រ​នៅ​កម្រិត​សកល​និង​តំបន់ បណ្តាលមកពី​ការប្រែប្រួល​ដង់ស៊ីតេ​ទឹក​ហៅថា ស្តេ​រិ​ក​(steric)​។ ការប្រែប្រួល​ដង់ស៊ីតេ​ដែល​បណ្តាលមកពី​ការប្រែប្រួល​សីតុណ្ហភាព​ហៅថា ទែ​ម៉ូ​ស្តេ​រិ​ក​(thermosteric) ឯ​ការប្រែប្រួល​ដង់ស៊ីតេ​ដែល​បណ្តាលមកពី​ការប្រែប្រួល​កម្រិត​ជាតិ​ប្រៃ​ហៅថា ហា​ឡូ​ស្តេ​រិ​ក​(halosteric)​។​
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com