ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
នៅពេលដែល​ទឹកដូង​ធម្មជាតិ ប្រជែង​យក​អតិថិជន​ពី​កាហ្វេ​ប្រេនៗ​
14, Apr 2018 , 1:00 pm        
រូបភាព
​ភ្នំពេញ​៖ ទឹកដូង​ខ្ចី និង​កាហ្វេ បាន​ក្លាយជា​ភេសជ្ជៈ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា​។ ទោះជា​កាហ្វេ និង​ភេសជ្ជៈ​ដទៃ​កំពុង​វាយលុក​សម្បើម​ក៏ដោយ ក៏​«​ដូងខ្ចី​»​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ចំណែក​ទីផ្សារ​ភេសជ្ជៈ​នៅ​កម្ពុជា​។ «​ដូងខ្ចី​» កំពុង​ប្រជែង​ជាមួយនឹង​ភេសជ្ជៈ​ទាំងនោះ ខណៈដែល​«​ទឹកដូង​» មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​សុខភាព​ធម្មជាតិ​បំបាត់​ការ​ស្រេកទឹក​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ឲ្យ​អ្នកប្រើប្រាស់​មាន​កម្លាំង និង​ជា​ឱសថ​ព្យាបាល​ជំងឺ​ផង​។ អ្នក​ប្រកប​របរ​លក់​ដូងខ្ចី​នេះ ក៏​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ដែរ​។ អ្នកលក់​ដូង​នៅក្បែរ​វិទ្យាល័យ ប៊ុន រា​នី ហ៊ុន សែន ផ្សារ​ដើមថ្កូវ បាន​អះអាង​ប្រាប់​សារព័ត៌មាន thmeythmey.com ថា គាត់​អាច​លក់​ដូង​អស់ពី ២០០ ទី ៣០០​ផ្លែ ក្នុង​មួយថ្ងៃ​។ គិត​ជា​ចំណូល​ដុល ពី​៤០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​។

 

​សូម​អញ្ជើញ​ទស្សនា​វីដេអូ «​ថ្មីៗ​៣​នាទី​» ពី​សារព័ត៌មាន thmeythmey.com ដូចខាងក្រោម​
 


 

© រក្សាសិទ្ធិដោយ thmeythmey.com