កីឡាជាតិ
ជាតិ
លីកកំពូល៖ ខេមបូឌានថាយហ្គឺរ និងវេស្ទើនភ្នំពេញបាន៣ពិន្ទុរៀងៗខ្លួនដើម្បីពង្រឹងទីតាំង
× ក្រុមខេមបូឌានថាយហ្គឺរបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-២ នាការប្រកួតពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាកាលពីល្ងាចថ្ងៃទី២២ តុលា នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈវេស្ទើនភ្នំពេញយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-៣ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។
ក្រុមខេមបូឌានថាយហ្គឺរទទួលបាន៣ពិន្ទុបន្ថែមដើម្បីពង្រឹងទីតាំងលេខ៦របស់ខ្លួនឲ្យកាន់តែរឹងមាំក្រោយយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៣-២ នាការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកកាលពីល្ងាចថ្ងៃទី២២ តុលា នៅកីឡដ្ឋានខេត្តស្វាយរៀង។ តែជ័យជម្នះនេះបានបង្កើនក្តីបារម្ភដល់អគ្គិសនីកម្ពុជាដែលមិនទាន់អាចគេចផុតពីតំបន់កាត់ចេញពីលីកកំពូល។
ងាកទៅមើលការប្រកួតនៅកីឡដ្ឋានស្តាតចាស់ក្រមវេស្ទើនភ្នំពេញបានយកឈ្នះក្រុមអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៤-៣ ដើម្បីបាន២២ពិន្ទុសម្រាប់ពង្រឹងទីតាំងលេខ៨របស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត។ ក្រោយបរាជ័យអាស៊ីអឺរ៉ុបបន្តឈរលេខរៀងទី៩ដោយរក្សា១៧ពិន្ទុ៕
Tag:
Cambodian League 2017
ខេមបូឌានថាយហ្គឺរ
អគ្គិសនីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com