ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ទម្លាប់​ផឹក​កាហ្វេ​មិនសូវមាន​ជំងឺ​បាក់​ទឹកចិត្ត​ទេ​
23, Oct 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ញ៉ាំ​កាហ្វេ​ចាប់ពី​ពីរ​ពែង​ឡើងទៅ​ក្នុង​មួយថ្ងៃ​ទំនងជា​មិនសូវ​កើត​ជំងឺ​បាក់​ទឹកចិត្ត​ឡើយ​។ រឿងនេះ​គឺ​បានមកពី​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​ស្ត្រី​ប្រមាណ ៥០០០០​នាក់ ដើម្បី​ចង់ដឹងថា អ្នក​ញ៉ាំ​កាហ្វេ​មានការ​ប្រឈម​នឹង​ការកើត​ជំងឺ​បាក់​ទឹកចិត្ត​ឬ​អត់​។​



​ការសិក្សា​នេះ​បាន​រកឃើញថា កាលណា​ស្ត្រី​ញ៉ាំ​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​កាន់តែច្រើន ការកើត​ជំងឺ​បាក់​ទឹកចិត្ត​កាន់តែ​តិច​។ យ៉ាងណាមិញ​ឥទ្ធិពល​មួយ​នេះ​មិនត្រូវ​បាន​គេ​រកឃើញ​លើ​ស្ត្រី​ដែល​ញ៉ាំ​កាហ្វេ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ឡើយ​។​

​ថ្វីបើ​ការសិក្សា​នេះ​មាន​ទ្រង់ទ្រាយ​ធំ និង​អាច​ជឿជាក់​បាន​ក៏ដោយ តែ​វា​នៅតែមាន​ដែន​កំណត់​ច្រើន ហើយក៏​មិនអាច​អះអាង​បាន​ថា កាហ្វេ​អាចជួយ​បង្ការ​ការបាក់​ទឹកចិត្ត​បាន​នោះទេ​។ មានពេលខ្លះ ស្ត្រី​ដែល​បាក់​ទឹកចិត្ត​តែ​ចៀសវាង​ការ​ញ៉ាំ​កាហ្វេ​ដែរ​។ ជាមួយគ្នានេះដែរ កត្តា​ផ្សេងៗ​ទៀត​ដូចជា ប្រវត្តិ​គ្រួសារ ឬ​កាលៈទេសៈ​ផ្សេងទៀត​ក៏​អាច​ជះឥទ្ធិពល​ទៅលើ​ការ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​មិនមែនជា​ហេតុផល​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​ញ៉ាំ​កាហ្វេ​ច្រើនៗ​នោះទេ ហើយក៏​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម​កាន់តែច្រើន​ទៀត​ដែរ ទៅលើ​ឥទ្ធិពល​របស់​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ថា​តើ​វា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្តបាន​ប៉ុណ្ណា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com