កីឡាអន្តរជាតិ
អន្តរជាតិ
Everton ធ្លាក់​ទៅ​តំបន់​កាត់ចោល តែ Koeman ថា​អាច​ស្តារ​វិញ​បាន​
23, Oct 2017 , 1:41 pm        
រូបភាព
​លោក Ronald Koeman ថា​នៅតែ​អាច​ផ្លាស់ប្ដូរ​ស្ថានការណ៍​យ៉ាប់យឺន​របស់​ក្រុម​ទាំងមូល​បាន​ខណៈ Everton ធ្លាក់​ទៅ​តំបន់​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ Premier League បន្ទាប់ពី​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង ៥-២ ក្រោម​ថ្វី​ជើង​ក្រុម Arsenal​។​



​ក្រោយ​ប្រកួត​ចាញ់​ក្រុម​កាំភ្លើង​ធំ Arsenal ៥-២ នៅ​ទឹកដី Goodison Park នៅ​យប់​ថ្ងៃទី​២២ ខែតុលា Everton នៅតែ​បន្ត​រង​ភាពអាម៉ាស​ចំពោះ​ក្រុម​អ្នក​គ្រាំទ្រ​ខ្លួន ដោយ​មិនអាច​រក​ជ័យជម្នះ​បាន​សម្រាប់​ការប្រកួត​៥​លើកចុងក្រោយ និង​ធ្លាក់​ទៅ​តំបន់​គ្រោះថ្នាក់​នៃ​លី​ក​កំពូល​អង់គ្លេស​។ បរាជ័យ​ផ្ទួនៗ​នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កៅអី​របស់លោក Koeman ដែរ​។​



​យ៉ាងណាក៏ដោយ​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់ វ័យ​៥៤​ឆ្នាំ​បាន​និយាយថា​៖« នេះ​គឺជា​អ្វីដែល​យើង​ត្រូវ​ផ្លាស់ប្តូ​រហើយ​ខ្ញុំ​នៅតែ​ជឿជាក់ថា​ខ្ញុំ​អាច​ផ្លាស់ប្តូរ​ស្ថានភាព​ទាំងមូល​របស់ Everton បាន ប៉ុន្តែ​គ្រប់ៗ​គ្នា​ត្រូវ​ដឹងថា​តើ​ដំណើរការ​នៅក្នុង​បាល់ទាត់​មាន​អ្វីខ្លះ​។ ពាក្យ​ច​ចាម​អារាម អំពី​តំណែង​របស់ខ្ញុំ​គឺ​វា​ធម្មតា​ទៅហើយ​។ ក្រុម​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​ថមថយ​ខ្លាំង ហើយ​មាន​ភាពស្មុគស្មាញ​»​។



​ក្នុង​ក្របខណ្ឌ Premier League ៩​ប្រកួត​ចុងក្រោយ Everton រកបាន​តែ​៨​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ឈ្នះ​២ ស្មើ​២ និង​ចាញ់​៥​ដង ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៨ ដែលជា​តំបន់​ត្រូវ​កាត់ចោល​។​
​មួយវិញទៀត Everton ក៏​ធ្វើ​មិនបាន​ល្អ​ដែរ​ក្នុងការ​ប្រកួត​ក្នុង​ក្របខណ្ឌ UEFA Europa League ដោយ​មិនដែល​ស្គាល់​ឈ្នះ​ម្តង​ឡើយនិង​ស្ថិតនៅ​បាត​តារាង​មាន​១​ពិន្ទុ​នៃ​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E៕


Tag:
 បាល់ទាត់​
  Ronald Koeman
  Everton
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com